ចប់បាត់ អភិបាលរងខណ្ឌ៧មករាម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើ « ផិតក្បត់ » - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ចប់បាត់ អភិបាលរងខណ្ឌ៧មករាម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើ « ផិតក្បត់ »


ខេត្តសៀមរាប៖ តើយកមុខទៅទុកនៅកន្លៀតណាលោកព្រះ! ខណ: លោក ហៀក ចាន់លាង ដែលគេស្គាល់ថា មានតួនាទីជា អភិបាលរងខណ្ឌ៧មករា នៅ រាជធានីភ្នំពេញ ត្រូវបាន ស្ត្រីជាប្រពន្ធ ប្តឹង កម្លាំងកងរាជអាវុធ ហត្ថខេត្តសៀមរាប ឲ្យចាប់ឃាត់ខ្លួន រួមនិងស្រីស្នេហ៍ ពាក់ព័ន្ធនឹងអំពើ « ផិតក្បត់ » កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣០ មករា ២០២១ ខណៈរូបលោកកំពុងនៅជាមួយស្រីស្នេហ៍ កំពុងរស់នៅក្នុងខុនដូរមួយកន្លែង ក្នុងខេត្តសៀមរាប បច្ចុប្បន្ន លោក ត្រូវបានសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជូនមកសាលាដំបូងខេត្តសៀមរាប ចំណែក (ស្រីស្នេហ៍) ត្រូវបានអនុញ្ញាតិអោយត្រឡប់ទៅលំនៅដ្ឋានវិញ។

បើយោងតាមផេកផ្លូវការ GRK SiemReap Page បានឲ្យផ្សាយឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣:៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្សចំនួន០៨នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់Condoមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈនោះកំលាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំរស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្រ្តីទាំង២នាក់មកការិយាល័យជំនាញដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។

ក្រោយពីការស្តាប់ចម្លើយរបស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តសៀមរាប ចំណែកឈ្មោះ បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាតអោយត្រឡប់ទៅលំនៅដ្ឋានវិញ។សូមបញ្ជាក់ថាការឈានទៅដល់ការបង្រា្កបនេះដោយសារតែមានបណ្តឹងពីស្រ្តី ជនរងគ្រោះឈ្មោះ ជ.ក.រ.ណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)៕

No comments:

Post a Comment

Pages