ជនសង្ស័យម្នាក់វាយនិងដុតអតីតយុទ្ធជនម្នាក់រងរបួសធ្ងន់ក្រោយមកស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ជនសង្ស័យម្នាក់វាយនិងដុតអតីតយុទ្ធជនម្នាក់រងរបួសធ្ងន់ក្រោយមកស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ






ខេត្តបន្ទាយមានជ័យ៖ លោសំអាត អធិការនគរបាលស្រុកម៉ាឡៃ  បានឲ្យដឹងថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាពប្រើអំពើហឹង្សាវាយទៅលើជនរងគ្រោះម្នាក់ជាអតីតយុទ្ធជនបណ្តាលឱ្យរងរបួសធ្ងន់នៅចំណុចផ្លូវលេខ៥០២ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំ អូរសំព័រ ស្រុកម៉ាឡៃ រួចហើយយកម៉ូតូមកអូសជនរងគ្រោះទៅទម្លាក់ចូលក្នុងទឹកស្រះ។ តែក្រោយមកជនរងគ្រោះត្រូវជនសង្ស័យទាញចេញពីទឹកស្រះហើយអូសយកទៅដាក់លើគំនរអុសដើម្បីចាក់សាំងដុត តែត្រូវបានប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវប្រទះឃើញទាន់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២១ ក៏ទាញចេញពីកន្លែងឆេះ ហើយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី តែជាអកុសលដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យ។

លោកអធិការបានបញ្ជាក់ថា៖ជនរងគ្រោះឈ្មោះ រុង រឿង ភេទប្រុសអាយុ៥៩ឆ្នាំ រស់នៅភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ  អតីតជាយោធិនចូលនិវត្តន៍។ចំណែកជនសង្ស័យឈ្មោះ វុន ឡៃហៀក ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ  ជាជនប្រើប្រាស់គ្រឿងញៀន។ ក្រោយពីធ្វើសកម្មភាពរួចកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាននៅរសៀលថ្ងៃទី០១ខែកុម្ភៈ នេះផងដែរ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ វុន ឡៃហៀក ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃកំពុងរៀបសំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ 

      

No comments:

Post a Comment

Pages