រឿងក្តីវិវាទដីផ្លូវជាង១០ឆ្នាំ ឈ្នះក្តីនៅតុលាការកំពូល​ អាជ្ញាសាលាចុះអនុវត្តន៍៤ដងអត់បានបានសម្រេច​ ចុងក្រោយត្រូវរកលុយ $4,000 បង់អោយអ្នកចាញ់ក្តីទៀត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

រឿងក្តីវិវាទដីផ្លូវជាង១០ឆ្នាំ ឈ្នះក្តីនៅតុលាការកំពូល​ អាជ្ញាសាលាចុះអនុវត្តន៍៤ដងអត់បានបានសម្រេច​ ចុងក្រោយត្រូវរកលុយ $4,000 បង់អោយអ្នកចាញ់ក្តីទៀត

បន្ទាយមានជ័យ៖នៅថ្ងៃទី០៦ខែកុម្ភះឆ្នាំ២០២១ ឯកឧត្តមដួង ដារា  រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា? អ្នកមីង អ៊ិត សៀក អាយុ ៦២ឆ្នាំ មានកូន៥នាក់ក្នុងបន្ទុក។ កាលពីឆ្នាំ ១៩៩៨ អ្នកមីងបានទិញដី១កន្លែងទំហំ ក្បាល៩ កន្ទុយចុះស្ទឹង (ព្រែកត្នោត) មានតម្លៃ $500 ពីម្ចាស់ផ្ទះដែលរស់នៅពីមុខដីគាត់សព្វថ្ងៃ។ នៅពេលនោះម្ចាស់ផ្ទះដីខាងមុខមានផ្ទះតូចមិនទាន់ធ្វើធំដូចសព្វថ្ងៃទេ គាត់បានទុកផ្លូវចូលទៅដីខាងក្រោយទំហំប្រហែល៣ម៉ែត្រ ដើម្បីម្ចាស់ដីដែលបានទិញដីគាត់នៅខាងក្រោយអាចចេញចូលមកថ្នល់ខាងមុខបាន។ 

ក្រោយមកម្ចាស់ផ្ទះខាងមុខក៏បានធ្វើផ្ទះធំហើយបានពង្រីកទំហំដីដោយបានយល់ព្រមទុកអោយតែ១ម៉ែត្រ ជាផ្លូវចេញចូលអោយម្ចាស់ដីខាងក្រោយ ដោយមានផ្តិតមេដៃទទួលស្គាល់ដឹងឮនៅចៅសង្កាត់ព្រែកឬស្សីផងដែរ។ ក្រោយមកទៀតម្ចាស់ផ្ទះខាងមុខក៏ធ្វើចង្រ្កានបិទលើផ្លូវចេញចូល១ម៉ែត្រនេះថែមទៀត ហើយបន្ទាប់មកក៏បានធ្វើជញ្ជាំងបិទយកចំណីផ្លូវ១ម៉ែត្រយកទាំងស្រុងតែម្តង ដែលធ្វើអោយម្ចាស់ផ្ទះនៅខាងក្រោយគ្មានផ្លូវចេញចូល ហើយក៏កើតទៅជារឿងក្តីក្តាំប្តឹងផ្តល់គ្នាតាមផ្លូវតុលាការពីក្រោមដល់កំពូលហេីយលទ្ធផលចុងក្រោយអ្នកមីង​ អ៊ិត​ សៀក​ ជាអ្នកឈ្នះក្តី។ 

អាជ្ញាសាលាបានចុះមកអនុវត្តបើកផ្លូវឡើងវិញ ៤ដងរួចមកហើយ គឺលើកទី៤នៅថ្ងៃទី ៥ កុម្ភះ ២០២១ ម្សិលមិញនេះ តែអនុវត្តន៍មិនបានជោគជ័យឡេីយ។  បន្ទាប់មកទៀត ក៏មានការសម្របសម្រួលរវាងលោកអាជ្ញាសាលា និងម្ចាស់ដីខាងមុខ និងម្ចាស់ដីខាងក្រោយ ដោយតម្រូវអោយអ្នកមីង​ អ៊ិត​ សៀក​ ភាគីឈ្នះក្តីនិងជាម្ចាស់ដីខាងក្រោយបង់ប្រាក់ $4,000 ទៅអោយភាគីអ្នកចាញ់ក្តីម្ចាស់ដីខាងមុខជាថ្លៃរុះរើនិងការខូចខាតក្នុងពេលបើកផ្លូវឡើងវិញ។ បើព្រមអោយលុយ $4,000 ទៅម្ចាស់ដីខាងមុខទើបគាត់យល់ព្រមអោយអនុវត្ត។ 

ដោយគ្មានជម្រើស អ៊ិត​ សៀកដែលជាភាគីឈ្នះក្តី បានសម្រេចចិត្តយល់ព្រមទាំងទឹកភ្នែក ទោះបីមិនមានលុយគ្រប់ចំនួនក៏ដោយ។ អ្នកមីង​ អ៊ិត​ សៀក​ សព្វថ្ងៃមានមុខរបរលក់នំប៉័ងសាច់ និងតៅហ៊ូ។ ជីវភាពពួកគាត់មានការលំបាក ហើយពេលនេះគាត់មានតែ $1,000 ហើយត្រូវការ $3,000 ទៀតដើម្បីយកទៅអោយភាគីម្ខាងទៀត​ ដេីម្បីមានផ្លូវចេញចូលផ្ទះគាត់។ ( អរគុណលោកប្រធានមន្ទីរដែនដីបន្ទាយមានជ័យ​ $200, ប្រជាពលរដ្ឋ$100។

បើបងប្អូនអាណិតអាសូរគាត់ ដើម្បីអោយគាត់មានផ្លូវចូលផ្ទះឡើងវិញមានតែចូលរួមជាថវិការម្នាក់បន្តិចៗដើម្បីគាត់យកទៅបង់ជូនភាគីចាញ់ក្តីតែប៉ុណ្ណោះទើបអាចបើកផ្លូវបាន។ សូមជួយពិចារណាផងចុះ!។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕










No comments:

Post a Comment

Pages