ករណីវិវាទដីធ្លីរវាងគ្រូបង្រៀននៅព្រៃវែង ត្រូវបានដោះស្រាយបញ្ចប់ ដោយសន្តិវិធី - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ករណីវិវាទដីធ្លីរវាងគ្រូបង្រៀននៅព្រៃវែង ត្រូវបានដោះស្រាយបញ្ចប់ ដោយសន្តិវិធី


ភ្នំពេញ៖ករណីគ្រូបង្រៀន២នាក់ប្តីប្រពន្ធនៅខេត្តព្រៃវែងដែលកន្លងទៅថ្មីៗដែលលោកអភិបាលស្រុក និងនាយកវិទ្យាល័យរស្មីសាមគ្គី បានដឹកនាំសិស្សមកដកដំណាំចេកគាត់និងទាមទារយកដីពីគាត់ដែលកាន់កាប់តាំងពីឆ្នាំ ១៩៩៦ត្រូវបានដោះស្រាយចប់ដោយមានការសម្របសម្រួលនិងសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ករណីយាយតាប្តីប្រពន្ធ២នាក់ ប្តីឈ្មោះ ហ៊ុន ស៊ាប អាយុ ៦៩ឆ្នាំ និងប្រពន្ធឈ្មោះ សាយ ហ៊ុន អាយុ ៧០ឆ្នាំ។ 

២នាក់ប្តីប្រពន្ធបានផ្លាស់មកធ្វើគ្រូបង្រៀននៅឆ្នាំ ១៩៨១ នៅភូមិបង្អែក ឃុំ ស្វាយភ្លោះ ស្រុមពាមជរ ខេត្តព្រៃវែង ហើយបន្ទាប់មក លោក ហ៊ុន ស៊ាប បានក្លាយជានាយកអនុវិទ្យាល័យរស្មីសាមគ្គីពាមជរ។ ពេលនោះគាត់ទទួលប្រាក់ខែ ៩០រៀល ហើយខាងប្រធានការិយាល័យអប់រំស្រុកពាមជរឈ្មោះ យិន ពៅ (ស្លាប់) បានផ្តល់ដីអាស្រ័យផលមួយកន្លែងទំហំ ៦៩x១១០ ម៉ែត្រ ដែល២នាក់ប្តីប្រពន្ធបានកាន់កាប់អាស្រ័យផលដើម្បីដោះស្រាយជីវភាពរស់នៅ ព្រោះប្រាក់ខែតិចតួច។ 

នៅថ្ងៃ ១០ ខែ ៥ ឆ្នាំ ២០០៧ អាជ្ញាធរមូលដ្ឋាន ភូមិ បង្អែក ឃុំស្វាយភ្លោះ បានចេញលិខិតបញ្ជាក់ជូនថា២នាក់ប្តីប្រពន្ធពិតជាបានកាន់កាប់ដីចំការតាំងពីឆ្នាំ ១៩៩៦ មានទំហំ ៦៩មx១២៨.៥ម (វាស់វែងជាក់ស្តែង)  ពិតប្រាកដ  ដែលកន្លងគាត់តែងតែយកលិខិតបញ្ជាក់ការកាន់កាប់ផ្លូវការនេះទៅបញ្ចាំជាមួយធនាគារ នៅពេលដែលគាត់ត្រូវការប្រាក់ដោះស្រាយម្តងៗ។ លោក ហ៊ុន ស៊ាប បានចូលនិវត្តន៍នៅឆ្នាំ២០១២ (១៩៨១-២០១២) ។ ក្នុងរយៈពេល៣១ឆ្នាំកន្លងទៅនេះ គាត់បានធ្វើជាគ្រូបង្រៀន ជានាយកវិទ្យាល័យ ជាមន្រ្តីការិយាល័យអប់រំស្រុក និងជាសមាជិកអចិន្រ្តៃយ៍បក្សស្រុក។ វិវាទដីធ្លីនេះគឺចាប់ផ្តើនៅឆ្នាំ ២០០៨ រហូតដល់ ២០២០ ដែលខាងមន្ទីរអប់រំស្រុក និងក្រសួងអប់រំធ្លាប់បានសម្របសម្រួលនិងប្តឹងគាត់ទៅតុលាការ ប៉ុន្តែក្រោយពេលគាត់ទាំង២នាក់យកឯកសារកាន់កាប់គ្រប់គ្រងដីទៅឆ្លើយបំភ្លឺតុលាការ គឺពុំមានចំណាត់ការអ្វីឡើយរហូតមកទល់សព្វថ្ងៃ។

 ទើបតែនៅថ្ងៃទី ២១ ខែ ធ្នូ ២០២០ អភិបាលស្រុក (លោក សេង ធា) ដឹកនាំកម្លាំងចម្រុះ និងនាយកវិទ្យាល័យរស្មីសាមគ្គី (លោក ឆែម ឈៀង) រួមទាំងសិស្សានុសិស្សប្រមាណ៦០០នាក់ និងត្រាក់ទ័រ៣គ្រឿង មកឈូសឆាយដកដើមចេក ៣៦០ ដើមពីលើដីគាត់ដែលគ្មានការជូនដំណឹងឬមានសាលក្រមរបស់តុលាការឡើយ។ គាត់ទាំង២នាក់ប្តីប្រពន្ធក៏បានបង្ហោះវីដេអូនៅលើទីតាំងដីសុំជំនួយពីសម្តេចដើម្បីផ្តល់យុត្តិធម៍ដល់ពួកគាត់ ដែលបានធ្វើអោយមតិសាធារណៈមានការចាប់អារម្មណ៍ពីរឿងវិវាទនេះយ៉ាងខ្លាំង។ នៅថ្ងៃទី ២៥ ធ្នូ ២០២០ គាត់ទាំង២នាក់បានដាក់ពាក្យគោរពសុំសម្តេចមេត្តាជួយពួកគាត់ ព្រោះមានតែដីនេះទេសម្រាប់ជីវិតចុងក្រោយ។  

កាលពីថ្ងៃទី ៥ មករា ២០២១ ខ្ញុំបានចុះទៅដល់ទីតាំងដីវិវាទនិងបានជួប លោកនាយកសាលា លោកអភិបាលស្រុក លោកគ្រូបង្រៀនចំនួន ៣០នាក់ រួមទាំង ឯឧ ពេជ្រ ជីវ័ន្ត តំណាងរាស្រ្តខេត្តព្រៃវែង ។ តាមការសម្របសម្រួលរបស់ខ្ញុំគឺយាយតា២នាក់ប្តីប្រពន្ធបានសុខចិត្តបរិច្ចាគដីទំហំ ២០មx១១០ម ជូនជាប្រយោជន៍ដល់សាលា ដោយខ្លួនគាត់យល់ឃើញថាធ្លាប់ជាគ្រូបង្រៀនដែរ ហើយក៏ចង់ចែករំលែកដីដែលគាត់បានថែទាំតាំងពីឆ្នំា​ ១៩៨១ (៤០ឆ្នាំ)  នេះសម្រាប់សាលាយកទៅប្រើជាប្រយោជន៍តាមតម្រូវការ។ 

ប៉ុន្តែខាងនាយកសាលាមិនទាន់យល់ព្រមទេ។ បន្ទាប់មកក៌មានការសម្របម្រួលជាបន្តបន្ទាប់ពីមន្រ្តីក្រុមការងារ​ខេត្តព្រៃវែងហេីយនៅថ្ងៃទី ៥​ កុម្ភៈ​ ២០២១​ ភាគីគ្រូបង្រៀនក៏បានយល់ព្រមទទួលយកដីក្បាល​ ៤០​ម​ និងកន្ទុយ៤០​ បណ្តោយ​ ១១០.១​ម​ រីឯដីដែលនៅសល់គឺប្រគល់ជូនសាលារៀនទាំងអស់​ (ទំហំដីទាំអស់គឺ​ ៦៩ម​x ១១០.១​ម) ចំពោះករណីគ្រូបង្រៀន២នាក់ប្តីប្រពន្ធ។ ខ្ញុំសូមអរគុណចំពោះកិច្ចសហការល្អពីឯឧតំណាងរាស្រ្ត​ អាជ្ញាធរខេត្ត​ មន្រ្តីអប់រំ​ លោកគ្រូអ្នកគ្រូនិងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរូមដោះស្រាយបញ្ចប់វិវាទដ៏រាំរ៉ៃនេះ។ 

យាយតាគ្រូបង្រៀនទាំង២ក៏មានកូនប្រុសឈ្មោះ​ ហ៊ុន ចាន់ដែន ដែលសព្វថ្ងៃជាអភិបាលរងស្រុក និងជាសមាជិកសកម្មសសយក​ ខេត្តព្រៃវែងផងដែរ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕











No comments:

Post a Comment

Pages