ភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមនឹងនៅលើបណ្តាញសារព័ត៌មាន បន្ទាប់ពីគេបានប្រទះឃើញអាណាព្យាបាល២នាក់ បានចេញមកបកអាក្រាតគ្រូនៅសាលាសន្ធរម៉ុកថា បើកូនសិស្សអត់រៀនគួរដេញចេញក្រៅថ្នាក់ ហើយយកលុយពីកូនសិស្ស១ខែ ៦ ម៉ឺនរៀល ថ្លៃដឹងគុណគ្រូ។នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Bunthoeun Ev បានបង្ហោះឲ្យដឹងថា «កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុក បណ្តេញចេញពីថ្នាក់ តាមសម្តីអ្នកគ្រូបាននិយាយថា បើមិនរៀនគួរទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធម៉ុក បើមិនរៀនគួរក៏ត្រូវបង់លុយដឹងគុណគ្រូមួយខែ ៦០០០០៛ ដែរ sic តើខ្ញុំរស់បានដល់ពេលណា បើខ្ញុំខំរកលុយអោយកូនរៀនគួរមិនបានផង»។
ក្រោយពីបានឃើញអាណាព្យាបាលខាងលើបង្ហោះបែបនេះ ក៏ស្រាប់តែអាណាព្យាបាលម្នាក់ទៀត ដែលក៏ធ្លាប់កូនទារលុយទាក់ទងនឹងរឿងដូចនេះដែរ មានគណនីហ្វេសប៊ុកឈ្មោះ Srey Neth SreyNeth ក៏បានទម្លាយចេញឲ្យបងប្អូនមហាជនបានដឹងបន្ថែមថា៖ «សុំទោសទុកជាមុន បើនាងខ្ញុំpostទៅមានការប៉ះពាល់ ដោយសារករណីនេះ ស្រដៀងគ្នាជាមួយកូនខ្ញុំដែរ។កូនប្រុសពៅខ្ញុំរៀនថ្នាក់ទី៦ នៅសាលាសន្ធរម៉ុកដែរ គ្រូទារលុយ៦ម៉ឺនរៀល តាំងពីថ្ងៃចូលរៀនទី១ ខ្ញុំសួរថាថ្លៃអីគេអ្នកគ្រូ គាត់ថា វាជាការដឹងគុណរបស់ឪពុកម្តាយ ចំពោះគ្រូ ដែលគាត់មើលនឹងបង្រៀនកូនយើង អុញ…ខ្ញុំគាំងម៉ង ព្រោះខ្ញុំអត់ចង់និយាយច្រើនជាមួយគាត់ នៅមានច្រើនទៀត ដែលគាត់និយាយមកកាន់ខ្ញុំ អស់អារម្មណ៍គោរពអាលីង បន្ទាប់មកទៀត ទារលុយម្នាក់២ម៉ឺនរៀល ទិញកង្ហារ ហើយថ្នាក់គាត់ សិស្សសរុបជាង៣០នាក់។ ខ្ញុំសុំសួរដូចឆោត អារឿងលុយទិញកង្ហារហ្នឹង គឺទិញរាល់ឆ្នាំ ឲ្យតែពេលចូលរៀនគឺប្រមូលហើយ អត់យល់! នៅមានទៀត មិនទាន់អស់ទេ យកពីសិស្ស១ថ្ងៃ៥០០រៀលផ្សេងទៀត និងរៃលុយពីសិស្សម្នាក់៥០០រៀលរាល់មួយអាទិត្យម្តង ថ្លៃទិញទឹកជូនអ្នកគ្រូពិសារ ចា៎……នេះចូលរៀនអត់ទាន់ដល់មួយខែទេ ចាំមើលតើខែបន្ទាប់ៗនៅមានអីកើតឡើងទៀត…. ហើយសូមបញ្ជាក់ផងដែរ អា៦ម៉ឺនថ្លៃទឹកចិត្តហ្នឹង គឺជូនជារៀងរាល់ខែ ខកបានតែហាមខាន។
សុំបញ្ជាក់មួយទៀត: បើលុយរៀនគួរ ខ្ញុំមិនថាទេ ព្រោះនេះជារឿងធម្មតា ដែលគាត់បង្រៀនកូនយើងបន្ថែមក្រៅពីម៉ោងសិក្សា ជូនដោយក្តីគោរព។លោកគ្រូអ្នកគ្រូ_ប្រៀបដូចជាឪពុកម្តាយទីពីរ_សូមរក្សាភាពថ្លៃថ្នូរ_ដើម្បីឲ្យសិស្សដឹងគុណទៅថ្ងៃក្រោយ»៕
No comments:
Post a Comment