ក្មេងប្រុស​អាយុ១៣ឆ្នាំ​ម្នាក់ ត្រូវ​អាណាព្យាបាល​ក្មេង​ស្រី​២នាក់ ប្ដឹងករណី​រំលោភ​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្មេងប្រុស​អាយុ១៣ឆ្នាំ​ម្នាក់ ត្រូវ​អាណាព្យាបាល​ក្មេង​ស្រី​២នាក់ ប្ដឹងករណី​រំលោភ​

 

សៀមរាប៖សអាណាព្យាបាល​របស់​ក្មេងស្រីរងគ្រោះ​ចំនួន​២​នាក់ បាន​ប្តឹង​ទៅ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប ដើម្បី​ជួយ​អន្តរាគមន៍ ករណី​ក្មេង​ប្រុស​ម្នាក់​ បាន​រំលោភ​កូនស្រី​របស់​ពួកគាត់​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹ​ងថា ​នៅ​វេលា​ម៉ោង ១២​និង​៣០​នាទី ១០​ខែ​កុម្ភ​: ឆ្នាំ​២០២១ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានទទួល​បណ្ដឹង​មួយ​ករណី រំលោភ​សេពសន្ថវៈ​លើ​អនីតិជន ឡើង​កាល​ថ្ងៃទី​០៩​ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១២​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ សង្កាត់​គោកចក ក្រុង​សៀមរាប​។​

សមត្ថកិច្ច​បាន​បន្តថា ករណីនេះ​ជនរងគ្រោះ​ទី​១ មាន ឈ្មោះ​ន .​ស​.​ល​.​ក អាយុ​០៧​ឆ្នាំ រស់នៅ សង្កាត់​គោកចក ក្រុង​សៀមរាប​។​ ទី​២​មាន ឈ្មោះ រ .​ល​.​ហ្ស​. អាយុ​០៥​ឆ្នាំ ត្រូវជា​ប្អូនជីដូនមួយ ជាមួយ​ជនរងគ្រោះ​ទី​១ រស់នៅ​សង្កាត់​គោកចក ក្រុង​សៀមរាប​។​ សមត្ថកិច្ច​បាន​បញ្ជាក់​ថា បន្ទាប់​ទទួល​បណ្ដឹង កា​រិយាល័យ​ជំនាញ​បាន​ប្រគល់ ជនរងគ្រោះ ទាំងពីរ​ឲ្យ​ទៅ មន្ទីរជំនាញ​ខេត្តសៀមរាប ដើម្បី​យកទៅ​ធ្វើ​កោសល្យវិច័យ នៅ​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​។ 

នៅ​ថ្ងៃ​ទី ១១ ​ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៩​ព្រឹក ដោយមាន​ការ​សម្របសម្រួល​ពី លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តសៀមរាប កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អាង សែន នាយការិយាល័យ ចុះ​ដល់​កន្លែង​កើតហេតុ​នឹង​ធ្វើការ​ស្ដាប់​ចម្លើយ​ជនសង្ស័យ​។​ជនសង្ស័យ​ឈ្មោះ យេ​ត សុខ​លីម ភេទ​ប្រុស អាយុ​១៣​ឆ្នាំ របរ​សិស្ស បាន​សារ​ភាព​ថា ខ្លួន​បាន​ត្រឹមតែ​ឱប និង​បឺត​មាត់ ជនរងគ្រោះ​ទាំងពីរ​នាក់​តែប៉ុណ្ណោះ​។​ ជនសង្ស័យ ក៏​ត្រូវ​បាន​ព្រះរាជ អាជ្ញា ប្រគល់​ឲ្យ​អាណាព្យាបាល​ធ្វើការ​អប់រំ​។ ចំណែក​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី បញ្ជូន​ទៅ​សាលាដំបូង ខេត្ត​សៀមរាប​។​

ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ អាណាព្យាបាល​គួរ​តែ​មាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​កូនស្រី​ដែល​នៅ​វ័យ​តូចៗ កុំ​ប្រហែស​តទៅទៀត​៕​

No comments:

Post a Comment

Pages