ពេលនេះតុលាការ​ បានចេញ​ដីការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ អតីត​​អធិការស្រុក​កំរៀង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពេលនេះតុលាការ​ បានចេញ​ដីការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ អតីត​​អធិការស្រុក​កំរៀង

 


បាត់ដំបង៖ពេលនេះ សាលាដំបូង​​ខេត្ត​បាត់ដំបង​បាន​ចេញ​ដីការ​​បង្គាប់​ឱ្យ​ឃុំ​ខ្លួ​ន​បណ្តោះ​អាសន្ន​ លោក គឹ​ម ពន្លក​​ ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ​ ដែល​​គេ​ដឹង​ថា ជាអតីតអធិការ​ស្រុក​​កំរៀង​ ខេត្តបាត់ដំបង ដែល​ត្រូវ​បាន​​សម្តេច​តេ​ជោ ចេញ​បទ​បញ្ជា​បក​ស័ក្តិ​អធិការ​ស្រុក​កំរៀង ករណី​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ពី​ថៃ​ចូល​កម្ពុជា​គេច​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក។

ការ​ចេញ​បទ​បញ្ជា​ដក​ស័ក្តិ​នេះ​ ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយ​ក្រុម​ស្រាវជ្រាវ​រក​ឃើញ​ថា លោក​វរសេនីយ៍​ ឯក គឹម​ ពន្លក​ បាន​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ពី​ថៃ​ចូល​មក​កម្ពុជា​ គេច​ពី​ការ​ធ្វើ​ចត្តាឡីស័ក​ និង​ជា​មុខសញ្ញា​ផ្តល់​ជំរក​ស្នាក់នៅ​ដល់​ពលករ ដើម្បី​ត្រៀម​ឆ្លងដែន​ខុសច្បាប់​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​។


No comments:

Post a Comment

Pages