នគរបាលម្នាក់ទាញកាំភ្លើងAKបាញ់ប្រជាការពារភូមិ ក្នុងវង់ផឹកស៊ី - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

នគរបាលម្នាក់ទាញកាំភ្លើងAKបាញ់ប្រជាការពារភូមិ ក្នុងវង់ផឹកស៊ី


កំពង់ស្ពឺ៖ មន្រ្តីនគរបាលម្នាក់ បានប៉ុនប៉ងបាញ់សម្លាប់ប្រជាការពារភូមិម្នាក់ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយក្រោយមក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យឈ្មោះ ឱម ពេជ្រ ជាមន្ត្រីនគរបាលរដ្ឋបាលឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ី សុផល មុខរបរប្រជាការពារភូមិ។

នៅមុនពេលកើតហេតុ ជនសង្ស័យ និង ជនរងគ្រោះ ព្រមទាំងកម្លាំងប្រជាការពារដទៃទៀត បានផឹកស៊ីជាមួយគ្នា។ លុះដល់ម៉ោងប្រហែល៨យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យ បាននិយាយទៅកាន់ជនរងគ្រោះ និងកម្លាំងប្រជាការពារដទៃទៀតថា «ពួកប្រជាការពារ មិចមិនដើរល្បាតជាមួយអញ? មិចទៅដើរជាមួយប៉ូលិសផ្សេង?»។ ពេលនោះ ជនរងគ្រោះ អ៊ី សុផល បានតបវិញថា ៖ «ពួកខ្ញុំដើរតាមបទបញ្ជារបស់មេប៉ុស្តិ៍ បើមេប៉ុស្តិ៍ឲ្យទៅជាមួយអ្នកណា ខ្ញុំទៅជាមួយអ្នកនោះ»។ ស្រាប់តែជនសង្ស័យខឹងសម្បាយ៉ាងខ្លាំង និងស្រែកថា៖ «អញទៅយកកាំភ្លើងបាញ់ឯង (ជនរងគ្រោះ) ចោលមួយមើល»។

និយាយរួចជនសង្ស័យក៏ជិះម៉ូតូចេញទៅមួយភ្លែត ស្រាប់តែស្ពាយកាំភ្លើង AK បើកសោរ និងអាម៉េបញ្ចូលគ្រាប់ហើយស្រេច)ទៅភ្ជង់ បម្រុងបាញ់សម្លាប់ជនរងគ្រោះមែន ប៉ុន្តែដោយមានកម្លាំងប្រជាការពារនៅកន្លែងកើតហេតុ ជួយជ្រោងកាំភ្លើងឡើងលើទាន់ ទើបបាញ់ខុសជនរងគ្រោះ ចំនួន១គ្រាប់ និងត្រូវប្រជាការពារម្នាក់ កាច់យកបង់កាំភ្លើងចេញ និងដណ្ដើមកាំភ្លើងបាន ទើបមិនបណ្ដាលឲ្យមានអ្នកណារងរបួស ឬស្លាប់ នៅក្នុងពេលកើតហេតុ។ក្រោយកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់។

No comments:

Post a Comment

Pages