លោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង និងភរិយាគោរពទទួលយកដំណោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឈរលើគោលការឈ្នះឈ្នះរបស់សម្តេចតេជោ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង និងភរិយាគោរពទទួលយកដំណោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឈរលើគោលការឈ្នះឈ្នះរបស់សម្តេចតេជោ


បាត់ដំបង៖ឯកឧត្តមដួង តារា  រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា។កាលពីម្សិលមិញថ្ងៃទី ២០ កុម្ភៈ ខ្ញុំបានជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដ៏ក្តៅគគុកមួយក្រៅប្រព័ន្ធតុលាការរវាងលោក សាត គឹមសាន និងភរិយាលោកស្រី ឈឺ មុយឆេង ដែលមានវិវាទដីធ្លីជាមួយឈ្មោះ យូ ធារ៉ា និងប្រពន្ធឈ្មោះ បូ សុភី លើទំនាស់ដីផ្ទះទំហំ (២៥មx៧០ម) និងលុយជំពាក់គ្នាពីមុន $13,800 (បានបង់រួច) ដែលនៅសល់ $1,300។

តាមពិតទៅក្តីក្តាំវិវាទខាងលើគឺបានកើតឡើងអស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយភាគី លោកសាត គឹមសាន និងលោកស្រី ឈឺ មួយឆេង បានអះអាងថាប្តីប្រពន្ធទាំង២ខាងលើនៅជំពាក់ប្រាក់ខ្លួនជាង១ម៉ឺនដុល្លារ ព្រមទាំងមិនព្រមប្រគល់ដីនិងផ្ទះដូចមានទំហំខាងលើអោយមកភាំគីម្ចាស់បំណុល ដោយសំអាងថាភាគីប្តីប្រពន្ធបានលក់ផ្តាច់មកអោយគាត់អស់ហើយ ដោយមានលោកមេឃុំដែលត្រូវជាពូបង្កើតរបស់ប្តីប្រពន្ធទាំង២ជាសាក្សីដឹងឮផងដែរ។ ប៉ុន្តែចំពោះភាគីប្តីប្រពន្ធទាំង២វិញគឺបានតវ៉ាថា ខ្លួនមិនបានលក់និងមិនបានទទួលប្រាក់គ្រប់ចំនួនពី លោកសាត គឹមសាន និងលោកស្រី ឈឺមួយឆេង ឡើយ ដូច្នេះហើយទើបមានវិវាទកើតឡើង ហើយបានប្តឹងផ្តល់គ្នាឡើងទៅតុលាការយ៉ាងក្តៅគគុក។

កន្លងទៅថ្មីៗនេះ សាលាឧទ្ធរណ៍ក៏បានកាត់ក្តីសម្រេចអោយប្តីប្រពន្ធប្អូន យូ ធារា ឈ្នះ ហើយតម្រូវអោយលោកស្នងការ និងភរិយាប្រគល់ដីផ្ទះទំហំខាងលើអោយទៅប្តីប្រពន្ធទាំង២វិញ។ ប៉ុន្តែលោក សាត គឹមសាន និងភរិយាមិនសុខចិត្តហើយបានរៀបចំសំណុំឯកសារនិងភស្តុតាងបន្ថែមប្តឹងសាទុក្ខទៅតុលាការកំពូលទៀត។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានជួបភាគីទាំងពីរ កាលពីម្សិលម៉ិញ ហើយក៏បានសម្របសម្រួលអោយមានការយោគយល់គ្នាបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ រហូតឈានដល់ការផ្តិតមេដៃលើកិច្ចសន្យាបញ្ចប់វិវាទ ដោយភាគី។

 លោកលោក សាត គឹមសាន និងលោកស្រី ឈឺ មុយឆេង យល់ព្រមលះបង់ឈប់ប្តឹងផ្តល់ទៅកំពូល ហើយសុខចិត្តប្រគល់ដីផ្ទះព្រមទាំងប្រាក់ដែលប្តីប្រពន្ធនៅជំពាក់ $១,៣០០ អោយទៅប្តីប្រពន្ធទាំង២ថែមទៀតផង ព្រោះបានឃើញពីស្ថានភាពជីវភាពរស់នៅដ៏លំបាករបស់ប្តីប្រពន្ធទាំង២ ក្នុងការចិញ្ចឹមថែរក្សាក្រុមគ្រួសារនិងកូន២នាក់ក្នុងបន្ទុក។ ទន្ទឹមនឹងនេះដែរ ចំពោះភាគីប្តីប្រពន្ធ យូ ធារា ក៏បានសុំទោសដល់ភាគី លោក សាត គឹមសាន និងភរិយា ចំពោះការប្រើពាក្យសំដីមិនសមរម្យកន្លងមក និងកំហុសឆ្គងរួមទាំងការមួលបង្កាច់ ជេរប្រមាថដែលប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ លោក សាត គឹមសាន និងភរិយា ហើយសន្យានឹងរាប់អានគ្នារស់នៅជាពលរដ្ឋល្អក្នុងសង្គមដោយគ្មានការតវ៉ា ទាមទារ និងចងគំនំនឹងគ្នា។ 

ការគោរពប្រតិបត្តិតាមគោលការណ៍ឈ្នះៗសម្តេចតេជោ របស់លោកស្នងការខេត្តបាត់ដំបងគឺជាគំរូល្អមួយសម្រាប់មន្រ្តីមានអំណាចដទៃទៀត ដែលគួរទទួលយកដំណោះស្រាយតាមគោលការណ៍ឈ្នះៗប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ។ខ្ញុំសូមអរគុណគ្រួសារប្អូន យូ ធារ៉ា និងអរគុណលោកស្នងការនគរបាលខេត្តបាត់ដំបង សាត គឹមសាន និងភរិយា ដែលបានជ្រើសរើសដំណោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឈរលើគោលការឈ្នះឈ្នះសម្តេច ប្រកបដោយគុណធម៌និងមេត្តាធម៌ដែលបានឈានដល់ការបញ្ចប់វិវាទដ៏ក្តៅមួយនេះបានចប់ជាស្ថាពរ។

ខ្ញុំបាទក៏សូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តីយ៉ាងជ្រាលជ្រៅបំផុតដែលបានផ្តល់ឱកាសដល់ខ្ញុំបាទបានចូលរួមជួយដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋឈរលើគោលការណ៍ឈ្នះឈ្នះសម្តេច។ពិតណាស់ យើងចូលរួមដោះស្រាយបញ្ហាវិវាទនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ មិនអាងទៅលើតួនាទីបុណ្យស័ក្តិតូចធំ ដើម្បីសេចក្តីសុខរបស់យើងទាំងអស់គ្នានៅក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕












No comments:

Post a Comment

Pages