ពលរដ្ឋ០៤នាក់ រងរបួសធ្ងន់ជិតស្លាប់នៅស្រុកភ្នំស្រួច សូមអន្តរាគមន៌ ដល់ឯកឧត្តមនេតសាវឿន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពលរដ្ឋ០៤នាក់ រងរបួសធ្ងន់ជិតស្លាប់នៅស្រុកភ្នំស្រួច សូមអន្តរាគមន៌ ដល់ឯកឧត្តមនេតសាវឿន


(ខេត្តកំពង់ស្ពឺ)៖ ពលរដ្ឋ០៤នាក់រងភាពអយុត្តិធម៌ ដោយសាមន្រ្តីនគបាលអនុប្រធានផ្នែកព្រហ្មទ័ណ្ឌ នៅស្រុកភ្នំស្រួចនឹងបក្ខពួកប្រើហឹង្សាមកលើពួកគាត់បណ្ដាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ បាក់ដៃម្ខាងដួលសន្លប់ស្តូកស្តឹងនៅហ្នឹងកន្លែងកើតហេតុខាងលើ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ហើយពលរដ្ឋ០៤នាក់រងភាពអយុត្តិធម៌សូមសុំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្តកំពង់ស្ពឺជួយរកយុត្តិធម៌អោយពួកគាត់ផងព្រោះថា៖ ក្រោយកើតហេតុ ពួកគាត់បានដាក់ពាក្យបណ្តឹង តែខាងសមត្ថកិច្ចប៉ុសិ៍តាំងស្យានិងស្រុកភ្នំស្រួចដូចជាមិនសូវមានចំណាត់ការណ៍ មកលើជនបង្ករហេតុទាំងនោះសោះ ព្រោះថា ជនបង្ករនិងបក្ខពួក ជាខ្សែមន្រ្តីនគរបាល ស្រុកភ្នំស្រួច ។ សូមបញ្ជាក់ថា៖កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០ ជាងយប់កន្លងទៅ មានកម្មវិធីបុណ្យដាលៀន ឬហៅថាបុណ្យភូមិ មានចាក់ធុងបាស់រាំជុំគ្នាក្នុងភូមិ និងមានការហូបចុកតាមផ្ទះនីមួយៗ ដើម្បីអបអរពិធីបុណ្យ ស្ថិតនៅភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។អ្នកប្រម៉ាញ់ ជនបទ តាមពិតជាសមត្ថកិច្ចស្រុកភ្នំស្រួច និងបក្ខពួកផ្ទុះអាវុធ ២គ្រាប់គំរាម និងធ្វើសកម្មភាពវាយបុរស៤នាក់បណ្ដាលឱ្យរងរបួសរក្បាលធ្ងន់ធ្ងរ បាក់ដៃម្ខាងដួលសន្លប់ស្តូកស្តឹងនៅហ្នឹងកន្លែងកើតហេតុខាងលើ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមប្រភពសំដីរបស់ជនរងគ្រោះទី១.ឈ្មោះ ឈុំ ប៊ុនថេន ហៅក្រៅ (ចាន់) ភេទប្រុស អាយុ ៤៥ឆ្នាំ មានមុខរបរកសិករ និងជនរងគ្រោះបែកក្បាលផុងលលានិងប្រេះលលា។ទី២.ឈុំ ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនរងគ្រោះបែកក្បាលនិងបាក់ដៃ អ្នកទាំងពីររស់នៅភូមិ.ឃុំកើតហេតុខាងលើ បានរៀបរាប់ថា មុនពេលកើតមានអំពើហឹង្សា ផ្ទុះអាវុធ និងកាប់មកលើរូបគេទាំង៤នាក់នេះ គឺមុនដំបូងពួកគាត់ឈុំ ប៊ុនថេន ហៅ ចាន់ អង្គុយហូបចុកជាមួយបងប្អូនចំនួន៦ នាក់ផ្ទះរបស់ខ្លួន១.ឈ្មោះឈុំ ប៊ុនធឿន ភេទប្រុសអាយុ ៣៨ ឆ្នាំ។២.ឈ្មោះងែត សារីន ភេទប្រុសអាយុ ៣៨ ឆ្នាំ។៣.ឈ្មោះថា ម៉ាង អុីញ ភេទប្រុសអាយុ ៣២ ឆ្នាំ។៤.ឈ្មោះ លឹម សារាយ ភេទប្រុសអាយុ ៣០ ឆ្នាំ។៥. ឈ្មោះ ឈុំ រ៉ាវី ភេទប្រុសអាយុ២៩ឆ្នាំ។

អ្នកទាំងអស់នេះរស់នៅភូមិឃុំកើតហេតុជាមួយគ្នា ពេលកំពុងហូបចុក ស្រាប់តែឮសម្រែកប្អូនគាត់ឈ្មោះឈុន ជាភ្ញៀវមកលេងផ្ទះក្នុងកម្មវិធីបុណ្យស្រែកឲ្យជួយ ថាបងអើយមានគេដេញវាយខ្ញុំ ពេលនោះរូបគាត់ ឈុំ ប៊ុនថេន ហៅក្រៅ (ចាន់) និង ឈុំ ប៊ុនធឿន ព្រមទាំងគ្នាកំពុងអង្គុយច្រៀងលេងកំសាន្តទាំងអស់គ្នាបានដើរចេញមកមើល ស្រាប់តែឃើញឈ្មោះបុិច វាសនា ជានគរបាល អនុប្រធានផ្នែកព្រហ្មទ័ណ្ឌ ស្រុកភ្នំស្រួច កាន់ដាវសាំម៉ូរ៉ៃដេញកាប់ប្អូនរបស់គាត់ បន្ទាប់មកប្អូនរបស់គាត់ក៏បានរត់បកក្រោយវិញ រូបគាត់ក៏តាមទៅសួររកឈ្មោះបុិច វាសនា ដើម្បីឱ្យដឹងសាច់រឿង តែបុរសរូបនោះបែរជាមានកំហឹងឆេះឈួលខ្លាំងយកកំភ្លើងAKស្វាយបទចេញពីក្នុងរថយន្តបាញ់គំរាមចំនួន០២គ្រាប់ឡើងលើ ភ្លាមៗនោះឈ្មោះ ម៉ន លីមហួត និងបក្សពួកបានយកដំបងឈើជ្រុង ព្រមទាំងខ្សែក្រវ៉ាត់វាយមកលើរូបគាត់ទាំង៤នាក់ បណ្ដាលឱ្យរងរបួសក្បាលនិងបាក់ដៃឆ្វេង បន្ទាប់មកបក្សពួកជនដៃដល់មិនអស់ចិត្តបានយកកាំបិទសាំម៉ូរ៉ៃកាប់ចំក្បាលពីក្រោយជនរងគ្រោះបន្ថែមទៀតបណ្ដាលឱ្យរងរបួសរយះក្បាលធ្ងន់ធ្ងរ ដួលសន្លប់ស្តូកស្តឹងនៅហ្នឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងស្យាបានចុះមកដល់ទីតាំងកើតហេតុ តែពុំបានឃាត់ខ្លួនជនដៃដល់ដែលបានបាញ់បោះសេរីនិងបក្សពួកទាំងអស់នោះទេ រហូតមកដល់ពេលនេះជនបង្កនៅមានសេរីភាពដើរហើរនៅឡើយ តាំងពីថ្ងៃកើតហេតុរហូតមកដល់ពេលនេះមានរយៈពេលជាច្រើនថ្ងៃមកហើយ។ជាចុងក្រោយពលរដ្ឋ០៤នាក់រងភាពអយុត្តិធម៌សូមសុំណូមពរដល់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តែងតែដាស់តឿន រំលឹក ដល់មន្ត្រីក្រោមឱវាទ អោយខិតខំ បំពេញភារកិច្ច និងការពារ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជួយរកយុត្តិធម៌ដល់ពួកគាត់ផងទាន។ហើយពលរដ្ឋរងចាំមើលថា៖ លោក សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ មានចំណាប់ការយ៉ាងណាវិញ ទៅលើមន្រ្តីនគបាលអនុប្រធានផ្នែកព្រហ្មទ័ណ្ឌ នៅស្រុកភ្នំស្រួចនឹងបក្ខពួកប្រើហឹង្សាមកលើពួកគាត់។ចុះហេតុអ្វីបានជាជនបង្ករនៅក្រៅសំណាញ់ច្បាប់បានដល់ថ្ងៃនេះ?។





No comments:

Post a Comment

Pages