ឃាត់ខ្លួនចាងហ្វាងសារព័ត៌មានម្នាក់ ក្រោយផ្សាយថា «កម្ពុជាបានលក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់មិត្តចិន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឃាត់ខ្លួនចាងហ្វាងសារព័ត៌មានម្នាក់ ក្រោយផ្សាយថា «កម្ពុជាបានលក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់មិត្តចិន


(ភ្នំពេញ)៖ ទីបំផុតនាយកសារព័ត៌មាន Angkor Today ដែលបានចេញផ្សាយថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩របស់ចិន» ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅខេត្តសៀមរាប នាល្ងាចទី២៤.០២.២០២១នេះ។

«នេះបើយោងតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃនេះ»។សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នាយកសារព័ត៌មាន Angkor Today ដែលត្រូវចាប់ខ្លួនមានឈ្មោះ SHEN KAIDONG ជាជនជាតិចិន មានទីស្នាក់ការនៅខេត្តសៀមរាប។ សារព័ត៌មាន Angkor Today នេះមានឈ្មោះពីមុនជា Angkor Times ដែលស្ថិតក្រោមការគ្រប់គ្រងម្ចាស់តែម្នាក់ឯង។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានថ្លែងថា៖ បន្ទាប់ពីចាប់ខ្លួនជនជាតិចិនរូបនេះ សមត្ថកិច្ចនឹងបន្តនីតិវិធីបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់..!។ការចាប់ខ្លួនជនជាតិចិនខាងលើនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីសារព័ត៌មាននេះ បានផ្សព្វផ្សាយតាមបណ្តាញ Wechat ថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន» ហើយភ្លាមៗក្រសួងសុខាភិបាលកម្ពុជា ។ 

ក៏បានប្រកាសច្រានចោលទាំងស្រុងផងដែរចំពោះការចុះផ្សាយនូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានមួយនេះ។លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានចាត់ទុកថា ការផ្សព្វផ្សាយរបស់ Angkor Today ជារឿងផ្តេសផ្តាស។ លោកស្រីបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិននៅកម្ពុជា គឺបាននិងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាលប្រកាសប៉ុណ្ណោះ មិនមានការលក់ដូរអ្វីឡើយ៕

No comments:

Post a Comment

Pages