ខេត្តកណ្ដាល, បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកណ្តាល ចាប់ឃាត់ខ្លួនមន្ដ្រីពន្ធនាគារខេត្តកណ្ដាលម្នាក់ ពាក់ព័ន្ធការរត់ការដោះលែងមនុស្សចេញពីគុក ហើយក៏កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ឈានឈានដល់លោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ឈ្មោះ តុង ដារ៉ា ជាមន្ដ្រីពន្ធនាគារ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
បន្ទាប់ពីត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចាប់ឃាត់ខ្លួនបញ្ជូនមកតុលាការ ក្រោយ ទទួលបណ្ដឹងពីប្រជាពលរដ្ឋដែលអះអាងរងគ្រោះដោយបុគ្គលរូបនេះបានបោកប្រាស់ ដើម្បីរត់ការដោះលែងមនុស្សចេញពីពន្ធនាគារ។
នេះបេីតាមលោក ទិន សុចិត្រា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មុននេះបន្តិច ។សូមបញ្ជាក់ថា, អ្នកធ្លាប់រងគ្រោះដោយបុគ្គលឈ្មោះ តុង ដារ៉ា បានទទួលស្គាល់ថា ជាមន្ត្រីពន្ធនាគារ ដែលល្បីខាងផ្នែករត់ការដោះលែងមនុស្សចេញពីពន្ធនាគារ ។
មិនថារឿងតូច ឬរឿងធំ ឬរឿងកម្រិតណាក៏ដោយ ក៏លោក តុង ដារ៉ា ធ្វើការឃុបឃិតជាមួយមនុស្សពាក់ព័ន្ធមួយចំនួនផ្សេងទៀត ដើម្បីសូកលុយកាក់ ក្នុងការរត់ការដោះលែងមនុស្ស ចេញពីពន្ធនាគារ ដែលសកម្មភាពនេះ ត្រូវបានអ្នកដឹងរឿងច្បាស់បានប្រាប់ថា គេធ្វើឡើងយូរមកហើយគ្រាន់តែភ្លាត់ស្នៀតម្ដងតែប៉ុណ្ណោះ គាត់ត្រូវអស់លក្ខណ៍ ហើយប្រឈមនឹងជាប់ពន្ធនាគារបណ្ដោះអាសន្ន ៕
No comments:
Post a Comment