កូនអកត្តញ្ញូកាប់ក្បាលឪពុកមួយកាំបិតព្រោះខឹងទះកំផ្លៀងមួយដៃ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

កូនអកត្តញ្ញូកាប់ក្បាលឪពុកមួយកាំបិតព្រោះខឹងទះកំផ្លៀងមួយដៃ


ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ខឹងឪពុកទះកំផ្លៀងមួយដៃ បានស្ទុះទៅយកកាំបិតផ្គាក់កាប់ក្បាលឪពុកបណ្ដាលឲ្យរងរបួសយ៉ាងដំណំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

 មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុក ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាឪពុកបង្កើត) ។ចំណែកជនសង្ស័យឈ្មោះ ម៉ាប់ ប៊ុនលី ហៅ ប៊ឹប ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ (ត្រូវជាកូនបង្កើត) ។ វត្ថុតាងចាប់យក៖ កាំបិត១ ផ្លែដែក ដងឫស្សី មានប្រវែង៣៦ស.ម.។

 ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ វេលាម៉ោង១០និង៣០នាទី ជនសង្ស័យ(ត្រូវជាកូន)បានងើបពីដេក ហើយចុះមកពីលើផ្ទះ ដោយកាន់កន្ថោរទឹកនោមផង ខណៈឃើញម្ដាយកំពុងអង្គុយក៏យកកន្ថោរទឹកនោមនោះចាក់ស្រោចលើម្ដាយ។ ភ្លាមនោះជនរងគ្រោះជាឪពុកឃើញក៏ទះកំផ្លៀងជនសង្ស័យមួយដៃ  ជាហេតុធ្វើឲ្យជនសង្ស័យខឹងក៏រត់ទៅយកកាំបិតមកកាប់ទៅលើជនរងគ្រោះត្រូវចំក្បាលផ្នែកខាងស្ដាំ និងដាល់មួយដៃទៀតចំថ្គាម បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ បន្ទាប់មកជនសង្ស័យបានរត់គេចពីកន្លែងកើតហេតុបាត់ទៅ។

 ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ពប បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរហូតឃាត់ជនសង្ស័យបាននាំខ្លួននិងចាប់យកវត្ថុតាងនាំមកប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តករណីខាងលើប្រាកដមែន ។បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាននគរបាលជំនាញបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ថា កន្លងមក ជនសង្ស័យធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅដាក់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន DTA រាជធានីភ្នំពេញ រយៈពេល១ឆ្នាំ និងបានធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប  ក្នុងករណីប្រព្រឹត្តហិង្សាក្នុងគ្រួសារម្តងរួចមកហើយ៕

  

No comments:

Post a Comment

Pages