រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមសម្ដែងរឿង ទុំទាវ ២០២១ បានចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើករណីដែលបានសម្តែងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្ដាញទំនាក់ទំនងសង្គមបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី អក្សរសិល្ប៍ និងសាសនាជាតិ ។
សូមអំពាវនាវ ដល់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន សូមភ្ញាក់រលឹកដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការសម្តែង អត្ថាធិប្បាយ ឬផលិតរូបភាព ដែលអាចបង្កឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ អក្សរសិល្ប៍ កិត្តយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ៕
No comments:
Post a Comment