ក្រុម​សម្តែង​រឿង​ទុំ​ទាវ ២០២១​សុំ​ទោស​ជា​សាធារណៈខណៈក្រសួង​ត្រៀម​ចាត់វិធានការ​ព្រមាន​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រុម​សម្តែង​រឿង​ទុំ​ទាវ ២០២១​សុំ​ទោស​ជា​សាធារណៈខណៈក្រសួង​ត្រៀម​ចាត់វិធានការ​ព្រមាន​

 

​ភ្នំពេញ៖ក្រោយពេល​ផ្ទុះ​ការរិះគន់​ពី​សំណាក់​មហាជន​រហូត​មានការ​ព្រមានពី ​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរ​សើរ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នឹង​ចាត់វិធានការ​ចំពោះ​ក្រុម​សម្តែង​វីដេអូ​នេះ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គ​ម​និង​សាសនា​នោះ​ ភ្លាមៗ​នេះ​Ah Gi Leaders ​និង​ប្អូនស្រី​បានចេញ​មុខ​សុំទោស​ជា​សា​ធារណៈ​ចំពោះ​កំហុសឆ្គង​។​

នៅលើ​ហ្វេ​សប៊ុករបស់​Ah Gi Leaders​និង​ប្អូនស្រី​បាន​រៀបរាប់ថា​រឿង ទុំទាវ ២០២១​អរគុណ​សម្រាប់​មតិរិះគន់​ដើម្បី​ស្ថាបនា​ហើយក៏​សុំទោស​រាល់​កំហុស​ខុសឆ្គង​របស់​ក្រុម​សម្ដែង​ពួក​ខ្ញុំ​ដោយសារ​តែ​ពួក​ខ្ញុំ​មិនបាន​ដឹង អញ្ចឹង​វីដេអូ​នឹង​គឺ​ខ្ញុំ​បាន​លុប​រួចហើយ​។​ រឿង ទុំទាវ រាល់​កំហុស​ខុសឆ្គង​ដែល​ក្រុមនាង​ខ្ញុំ​បាន​សម្ដែង​នាង​ខ្ញុំ​បាន​លុបចោល​រួចហើយ ចំពោះ​អ្នក​ដែល​ចម្លង​យកទៅ​ផុស​គឺ​សុំ​លុប​ចោល​ផង​ព្រោះ​សំណុំ​រឿងនេះ​បានបញ្ចប់​ហើយ ។​

បន្ថែម​ពីនេះ​Ah Gi Leaders​និង​ប្អូនស្រី​បាន​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃនេះ​ដោយ​ទទួលស្គាល់​កំហុសឆ្គង​ក្រុម​ខ្លួន​ទៀតថា​នាង​ខ្ញុំ​និង​ក្រុម​សម្ដែង​រឿង ទុំ​ទាវ​២០២១​បែប​កំប្លែង​គឺ​មេត្តា​ខន្តី​អ​ភ​យ័​ទោស​សុំ​ទោស​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ។​ សុំទោស​ដល់​ក្រសួង​ធម្មការ​និង​សាសនា​និង​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​នាង​ខ្ញុំ​ពិតជា​ទទួលស្គាល់​កំហុស​មែន​។​

ថ្វីត្បិតតែ​មានការ​សុំទោស​បែបនេះ​ក្ដី​បើតាម​លោក​ហេង ឡុង បានបញ្ជាក់​ពី​ចំណាត់ការ​របស់​ក្រុម​ប្រឹ ក្សា​ពិន័យ និង​លើកសរសើរ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ​ នេះ​ថា​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​ចាត់វិធានការ​ចំ​ពោះ​ក្រុម​សម្តែង​វីដេអូ​នេះ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម​និង​សាសនា​។​

​ជាមួយគ្នា​នៃ​ការលើកឡើង​របស់លោក ហេង ឡុង ខាងលើនេះ​ក៏​កំពុង​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការគាំ​ទ្រ​ខ្លាំង​និង​រង់​ចាំមើល​ចំណាត់ការ​របស់​ក្រសួង​លើ​ក្រុ ម​សម្តែង​នេះ​ផងដែរ​។​សូមជម្រាបថា​ក្រុម​លក់​ឡេ​អន​ឡាញ អា​ជី ថ្មីៗ​នេះ​បានធ្វើ​ការចម្លង​សាច់រឿង ទុំ​ទាវ មក​ផលិត​និង​សម្តែង​ឡើងវិញ​បែប​កំ​ប្លែង​ស្ងួត​ខណៈនៅក្នុង​សាច់រឿង​នេះ​គឺ​ពុំមាន​តម្លៃ​អប់រំ​ដល់​សង្គម​ឡើយ​ផ្ទុយទៅវិញ​បែរជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​សីលធម៌​សង្គម​និង​សាសនា​៕

អត្ថបទ ៖ចាន់​រ៉ា​


No comments:

Post a Comment

Pages