ក្រុមក្មេងពាល៦នាក់យកដុំថ្មគប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ សំពះសុំទោសជនរងគ្រោះនិងអាណាព្យាបាល - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រុមក្មេងពាល៦នាក់យកដុំថ្មគប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ សំពះសុំទោសជនរងគ្រោះនិងអាណាព្យាបាល


ខេត្តបាត់ដំបង៖ អំពើអសីលធម៌សង្គមរបស់ក្មេងពាល៦នាក់ បានតម្រូវឲ្យសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនពួកគេជាបន្តបន្ទាប់យកទៅអប់រំឲ្យសំពះសុំទោសជនរងគ្រោះនិងឪពុកម្តាយជាអាណាព្យាបាល បន្ទាប់ពីយកដុំថ្មគប់បំផ្លាញទ្រព្យសម្បត្តអ្នកដទៃ។

ការឃាត់ខ្លួនក្មេងពាលទាំង៦នាក់នេះប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ ដោយអនុវត្តតាមបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងលោកវរសេនី យ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល ។

សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានឲ្យដឹងថាមូលហេតុដែលនាំដល់ការឃាត់ខ្លួនក្មេងទាំង៦នាក់នេះនេះធ្វើឡើងស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ិន បូរមី ភេទប្រុសអាយុ២០ ឆ្នាំរស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកអំពីក្រុមក្មេងមួយក្រុមបានយកដុំថ្មគប់បំផ្លិចបំផ្លាញរោងជាង ជួសជុលម៉ូតូមួយកន្លែងរបស់គាត់ក្នុងមូលដ្ឋានខាងលេី បណ្តាលឲ្យខូចខាតយ៉ាងដំណំ នាថ្ងៃទី ០២ ខែ កុម្ភ: ឆ្នាំ ២០២១ ដោយពុំដឹងមូលហេតុ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុក ក្រុមក្មេងៗទាំង៦នាក់ដែលមានអាយុមិនដល់២០ឆ្នាំទាំងនេះ បានឆ្លើយសារភាពថា មូលហេតុដែលពួកគេ យកដុំថ្មគប់បំផ្លាញរោងជួសជុលម៉ូតូរបស់ជនរងគ្រោះនេះ គឺមិនមែនដោយសារគំនុំអ្វីនោះទេ តែសកម្មភាពរបស់ពួកខ្លួនបែបនេះគឺគ្រាន់ ជាការកម្សាន្តសប្បាយតែប៉ុណ្ណោះ។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយការជួសជុលសំណងទៅជនងគ្រោះជា ម្ចាស់តូបរួចមកសមត្ថកិច្ចនគរបាលបានធ្វើការ អប់រំនិងធ្វើកិច្ចសន្យាដោយឲ្យឪពុក ម្តាយធានាយក ទៅអប់រំបន្ថែមនៅមូលដ្ឋានវិញ ព្រមទាំងឲ្យលុតជង្គង់សំពះសុំទោសជនរងគ្រោះនិងឪពុកម្តាយជាអាណាព្យាបាលទៀតផង៕

 

No comments:

Post a Comment

Pages