សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច​មិនអាច​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នោះឡើយ​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច​មិនអាច​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នោះឡើយ​


ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា ថាសម្តេច​មិនអាច​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នោះឡើយ ដោយ​សារ​តែ​ការ​ចាក់​វ៉ាក់សាំង​នេះ ឱ្យ​ចាក់​ក្នុង​ចន្លោះ​អាយុ​ពី ១៨​ឆ្នាំ ទៅ ៥៩​ឆ្នាំ​ប៉ុណ្ណោះ ដោយឡែក​សម្តេច​អាយុ ៦៨​ឆ្នាំ​ហើយ។ក្នុង​នោះផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹងធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយពី​ទទួលបាន​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​របស់​ចិន នៅ​រសៀល​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​។

សូម​ជំរាប​ថា វ៉ាក់សាំង​ដែល​នឹង​បញ្ជូន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​ស្អែក​នេះ មាន​ត្រឹម ៣០​ម៉ឺន​ដូ​សសិន​។ ក្រសួងសុខាភិបាល​តាម​រយៈ សេចក្តីប្រកាស​ព័ត៌មាន​នៅ​យប់​ថ្ងៃទី​០៥ ខែកុម្ភៈ នេះ បាន​បញ្ជាក់ថា «​រដ្ឋាភិបាល​ចិន នឹង​ផ្តល់​ជា​ជំនួយ​វ៉ាក់សាំង​ចំនួន ៣០០.០០០​ដូ​ស និង​សេ​រ៉ាំ​ង​ចំនួន ៣០០.៨០០ ដែល​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១»​។ក្រសួងសុខាភិបាល បាន​បញ្ជាក់ដែរថា អាយុ​ដែល​អាច​ចាក់​បាន​គឺមាន​ពី ១៨​ឆ្នាំ ទៅ ៥៩​ឆ្នាំ ហើយ​អ្នក​ដែលមាន​អាយុ​លើសពី ៦០​ឆ្នាំ ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​សិន​។

ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ បានចេញ​លិខិត​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Sinopharm COVID-19 របស់​ប្រទេស​ចិន ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ជាបន្ទាន់​។សូម​ជំរាប​ថា តាមរយៈ​បណ្តាញ​សង្គម Facebook សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច​មិនអាច​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នោះឡើយ​។ ដោយ​ការ​មិន​ចាក់​នេះ​ដោយសារ​វ៉ាក់សាំង​នេះ ឱ្យ​ចាក់​ក្នុង​ចន្លោះ​អាយុ​ពី ១៨​ឆ្នាំ ទៅ ៥៩​ឆ្នាំ​ប៉ុណ្ណោះ ដោយឡែក​សម្តេច​អាយុ ៦៨​ឆ្នាំ​ហើយ៕

No comments:

Post a Comment

Pages