(ខេត្តកំពង់ធំ) ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំនិងមន្ត្រីរាជការបានចោទសួរទៅលោកខៀវសារឿនប្រធានសាខាគយខេត្តកំពង់ធំមិនអនុវត្តតាមគោលការណ៍បង្ក្រាបទំនិញគេចពន្ធទេបែរជាមកដេកសន្សំសុខនៅក្នុងខេត្តកំពង់ធំទៅវិញ ទំនិញគេចពន្ធឆ្លងកាត់ខេត្តកំពង់ធំជារៀងរាល់យប់លោកខៀវសារឿនបាននាំកូនចៅដេកសុខស្រួល អសម្ថភាពពក្នុងការបង្ក្រាបតើត្រូវឲ្យជំនាញណាជាអ្នកបង្ក្រាបទៅវិញ។
ឬមួយលោកខៀវសារឿនខ្លាចក្នុងការបង្ក្រាបព្រោះអីល្បីថាទំនិញគេចពន្ធចេញពីច្រកអូរស្មាច់ឆ្លងកាត់ខេត្តកំពង់ធំសុទ្ធតែមានខ្នងក្រាស់ក្រាស់ហើយអន្តរាគមន៍មកសុខតែផ្កាយៗ ជាក់ស្ដែងទំនិញគេចពន្ធមួយឡានវេអងបានក្រឡាប់ផ្ងារជើងឡើងលើ នៅចំណុចភូមិក្បិល ឃុំសានគរស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សុទ្ធតែទំនិញគ្មានពន្ធ បើតាមទទួលប្រភពព័ត៌មានពីសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវជាតិលេខ6A ក្នុងមួយយប់មួយយប់មានទំនិញគេចពន្ធជាច្រើនឡានតែសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះថាមានលោកជំទាវម្នាក់តែងតែរកស៊ីខុសច្បាប់ដឹកទំនិញគេចពន្ធជារៀងរាល់យប់ចេញពីច្រកអូរស្មាច់។
ទំនិញគេចពន្ធទាំងអស់នេះហើយបានធ្វើឲ្យខាតបង់ថវិកាជាតិនឹង ថវិកាបង់ចូលរដ្ឋដែលពួកឈ្មួញធំៗតែងតែរកស៊ីគ្មានញញើតដៃដោយសារតែអាងខ្លួនជាជំទាវជាឧកញ៉ាជាផ្កាយ1ជាផ្កាយ 2 ដូច្នេះទំនិញគេចពន្ធទាំងអស់នេះបានធ្វើឲ្យសមត្ថកិច្ចឈរជើងនៅតាមដងផ្លូវឈរមើលមិនហ៊ានឃាត់រថយន្តនោះសួរនាំទេមូលហេតុសុទ្ធតែមានខ្នងធំៗនៅពីក្រោយចាំជួយអន្តរាគមន៍ នេះជារឿងពិតអ្នករកស៊ីខុសច្បាប់តែងតែរត់រកអ្នកធំនៅពីក្រោយដើម្បីឱ្យការងារដឹកជញ្ជូនទំនិញគេចពន្ធរបស់ខ្លួនទៅដោយរលូន។
ជាចុងក្រោយប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការសូមសំណូមពរទៅលោកខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ធំសូមលោកមេត្តាធ្វើការបង្ក្រាបទំនិញគេចពន្ធគ្រប់ប្រភេទដែលដឹកឆ្លងកាត់ខេត្តកំពង់ធំជារៀងរាល់យប់ផងកុំដាក់ឡានសារ៉ែននៅខាងមុខស្នាក់ការបន្លាចដើម្បីឲ្យឈ្មួញរត់ចូលបង់លុយតែប៉ុណ្ណោះ។
No comments:
Post a Comment