ភ្នំពេញ៖ ស្របពេលបច្ចុប្បន្នពិភពលោកកំពុងតែកាលពីពេលថ្មីៗនេះ ឧកញ៉ាចិត្តធម៍ ម៉ុង ឫទ្ធី បានប្រមូលទិន្នផលផ្លែស្វាយស្វាយកែវរមៀត របស់លោកយកទៅឲ្យសត្វសុី ដោយសារតែពេលនេះវិបត្តិសេដ្ឋកិច្ចទីផ្សាមានការយ៉ាប់យឿនខ្លាំង។ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហាញថាពេលនេះទីផ្សារមានការធ្លាក់ចុះខ្លាំងពេក រហូតដល់គ្មានអ្នកទិញតែម្តង ដោយសារតែការវាយពីវីរុសកូវីដ១៩ ខ្លាំងពេក ដោយសំណេរនោះមានអត្ថន័យថា៖ ល្ងាចនេះប្រមូលផលផ្លែស្វាយកែវរមៀតយកទៅអោយសត្វសុីវិញម្តង ដែលកន្លងទៅពេលនេះយេីងកំពុងតែប្រមូលផលនាំចេញទៅសហគមន៍អឺរ៉ុប ដោយសារតែវិបត្តិកូវិដ-១៩ផ្លែស្វាយធ្លាក់ចុះតម្លៃរហូតដល់ពេលនេះគ្មានអ្នកទិញតែម្តង ។
ចម្ការស្វាយរបស់ខ្ញុំនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យមានចំនួន៥០.០០០ដេីម អាចប្រមូលផលបាន ប្រមាណជា300Ton(បីរយតោន)ជារាងរាល់ឆ្នាំ សម្រាប់ពេលនេះសត្វរបស់ខ្ញុំមិនអាចសុីអស់ទេមានចំនួនច្រើនខ្លាំងណាស់ ។ក្រៅពីនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានបន្ថែមទៀតថា ចំនួនស្វាយមានច្រើនខ្លាំងពេក ដោយមិនអាចធ្វើការកែច្នៃកេីតទេ បេីកែច្នៃបានហេីយក៏មិនរំពឹងថាមានទីផ្សារដែរ ។
ក្រោយពីបានឃើញដូច្នេះរួចមក មហាជនក៏បានសម្តែងពីសេចក្តីសោកស្តាយនូវការខាតបង់នេះផងដែរ ដែលកន្លងមកធ្លាប់យកចេញទៅលក់៣០០តោនក្នុងមួយឆ្នាំ បែរជាសល់ចោលទាំងអស់បែបនេះទៅវិញ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
No comments:
Post a Comment