ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យជាគ្រូពេទ្យតាមភូមិម្នាក់បន្ទាប់ពីស្ត្រីរងគ្រោះមានអាការ:ចេញរមាស់លើខ្លួននិងឈឺចង្កេះហើយបានចាក់ថ្នាំ៤ម្ជុលបណ្ដាលអោយប្រកាច់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃួទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិជុប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។នគរបាលស្រុកបានឲ្យដឹងថា បុរសសង្ស័យមានឈ្មោះ ឃួន សារ៉ន អាយុ៦៤ឆ្នាំ មុខរបរពេទ្យភូមិ មានទីលំនៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ចំណែកស្ត្រីរងគ្រោះមានឈ្មោះ គឹម សោភ័ណ្ឌ អាយុ៤៧ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុ ។
បើតាមក្រុមគ្រួសារបានអោយដឹងថាមុនកើតហេតុស្រ្តីរងគ្រោះមានអាការ:ចេញរមាស់លើខ្លួននិងឈឺចង្កេះ ទើបហៅឈ្មោះ ឃួន សារ៉ន ជាគ្រូពេទ្យភូមិមកចាក់ថ្នាំចំនួន០៤ម្ជុល។ក្រោយមកបាន ប្រហែលប្រមាណកន្លះម៉ោងស្រាប់តែម្ដាយមានអាការៈប្រកាច់ហើយទើបខ្លួននិងក្រុមគ្រួសារប្រញាប់ប្រញាលបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
លុះនៅវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃដដែលម្ដាយក៏បានផុតដង្ហើមស្លាប់គួរអោយសង្វេគបំផុត។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមន្ត្រីមន្ទីរសុខាភិបាលខេត្តនិងគ្រូពេទ្យបានចុះមកពិនិត្យសន្និដ្ឋានថាពិតជាស្លាប់ដោយប្រតិកម្មថ្នាំផងដែរ។សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត។ជនសង្ស័យត្រូវបានប៉ុស្តិ៍នគបាលឃុំកណ្ដៀងរាយបញ្ជូនមកកាន់អធិការនគរបាលស្រុកស្វាយទាបចាត់ការបន្តតាមច្បាប់៕
No comments:
Post a Comment