​មហាជនចង់ឲ្យ​ក្រុម​សម្តែង​រឿង ទុំ​ទាវ២០២១​ត្រូវទទួលទោសតាមច្បាប់​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

​មហាជនចង់ឲ្យ​ក្រុម​សម្តែង​រឿង ទុំ​ទាវ២០២១​ត្រូវទទួលទោសតាមច្បាប់​

 

ភ្នំពេញ៖ថ្វីត្បិតតែ​មានការ​ចេញ​មុខ​សុំទោស​ និង​ទទួល​ស្គាល់​កំហុសឆ្គង​របស់​ក្រុម​ផលិត​ និង​ដឹកនាំ​សម្តែង​កំប្លែង​ស្ងួត​ដែល​បាន​ចម្លងកាឡៃ​ចេញ​ជា​រឿង ទុំទាវ២០២១ នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សាសនា​ពី​សំណាក់​អ្នកលក់ឡេ Ah Gi Leaders និង​ប្អូនស្រី​ហើយក៏​ពិតមែន តែ​មហាជន​នៅតែ​មិន​អស់ចិត្ត​ចង់​ឲ្យ​ក្រុម​នេះ​ទទួលទោស​តាមច្បាប់​ដូចចំប៉ី​ខ្មៅ ។​

ជា​ការពិត​ក្រោយពេល​មានការ​បញ្ចេញ​ផ្សព្វផ្សាយ​និង​ចែករំលែក​វីដេអូ​កំប្លែង​ដោយ​កាឡៃ​រឿង ទុំទាវ២០២១​ របស់​ក្រុម​សម្តែង Ah Gi Leaders​និង​ប្អូន​ស្រី​មិនបាន​ប៉ុន្មាន​ផង​ ក៏​ស្រាប់តែ​ផ្ទុះ​ការរិះគន់​បាញ់​ចាក់​ស្រោច​យ៉ាងច្រើន​មកលើ​ក្រុម​នេះ​។​ មិន​តែប៉ុណ្ណោះ​ក៏បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​ក្តៅលើ​សកម្មភាព​ដ៏​គឃ្លើន​របស់​ក្រុម​សម្តែង A h GiLeaders​និង​ប្អូនស្រី​ផងដែរ​។​

យ៉ាងណាមិញ​បន្ទាប់ពី​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​ក្រុម​នេះ​គេ​សង្កេតឃើញ​ Ah Gi Leaders និង​ប្អូនស្រី​បាន​ចេញមុខ​ទទួលស្គាល់​កំហុសឆ្គង​ហើយ​សុំទោស​ជា​សាធារណៈព្រមទាំង​បាន​លុប​វីដេ​អូ​កំប្លែង​នោះ​ផងដែរ​។​ ប៉ុន្តែ​ទោះបី​ជាមាន​ការសុំទោស​និង​ទទួលស្គាល់​កំហុស​យ៉ាងណាក្តី​ តែ​កម្ដៅ​ការរិះគន់​នៅតែ​បន្ត​កើតមានឡើង​ប្រៀប​ដូច​ភ្នំភ្លើង​ផ្ទុះ​ឡើយ​សាយភាយ​ចំហាយ​មិន​ងាយ​រលត់​ផង​ដែរ​។​

ចំណែកឯ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈកាលពីរសៀ​ល​ថ្ងៃទី​០៤ ខែ​កុម្ភះ នេះ​ក៏បាន​ចេញ​លិខិត​កោះហៅ​ក្រុម​សម្តែង​រឿង ទុំទាវ​២០២១ ​ឲ្យ​ចូលទៅ​បំភ្លឺ​តាម​ការកំណត់​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កុ​ម្ភះ​ ដោយ​កំហិត​។​ ខណៈនៅក្នុង​លិខិត​នោះ​ក៏បាន​បញ្ជាក់​ច្បាស់​ថា បើ​ក្រុម​នេះ​មិន​ចូលខ្លួន​បំភ្លឺ​តាម​ការ​កំណត់​ក្រសួង​នឹង​បន្ត​និតី​វិធី​ចាត់ការ​តាមផ្លូវ​ច្បាប់​ផងដែរ​។​

ដោយឡែក​បើ​ងាក​មក​មើល​មតិ​រិះគន់​របស់​មហា​ជន​ឯណេះ​វិញបើ​គិត​រហូតមកទល់​ព្រឹក​ថ្ងៃទី​០៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០២១​នេះ​ នៅតែ​បន្ត​កើតមានឡើង​យ៉ាង​គំហុក ​ ​ក្នុងនោះ​ក៏​មានការ​លើកឡើងថា​ក្រុម​សម្តែង​រឿង​ ទុំ​ទាវ២០២១​ គួរតែ​ត្រូវបាន​ទទួលទោស​តាមច្បាប់​ដូចចំប៉ី​ខ្មៅ ដែល​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុងករណី​ប្រមាថ​ជាតិខ្មែ​រ។​ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់អាចារ្យ​ធំនគ​រាជ​។​

តាមរយៈសំណេរ​របស់អាចារ្យធំ​នគរាជ​បាន​លើកឡើង​ថា ថ្ងៃនេះ​កាលពី​២​ឆ្នាំមុន​(០៥ កុម្ភៈ ២០១៩)​បុគ្គល​ចំប៉ី​ខ្មៅ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណី​ប្រមាថ​ជាតិខ្មែរ​ដ៏​ឧត្ត​ម​។​ តើ​…​ថ្ងៃទី០៥​ខែកុម្ភៈ ២០២១​នេះ​ ក្រុម​ផលិត​រឿង​ ទុំទាវ២០២១​ បំផ្លាញ បំពុលសង្គម ដែលមាន​ចេតនា​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះពុទ្ធសាសនា​(​បាវចនា​ជាតិ​) ស្នាដៃ​អក្សរសិល្ប៍ជាតិ វប្បធម៌ ប្រពៃណីជាតិ ទាំងនេះ អាច​មាន​វាសនា​ដូច​បុគ្គល​ចំប៉ី​ខ្មៅ​ដែរឬទេ​? ។​

លោក​បន្តថា ​ចាំ​តាមដាន​ឃ្លាំមើល​និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​អោយបាន​តឹងរឹង​និង​ស្មើភាព​គ្នា​ក្នុង​ស្ថាន​ទម្ងន់ទោស​ប្រហាក់ប្រហែលគ្នា​នេះ​។ បុគ្គល​ទាំងឡាយ​ណា​ដែល​ប្រមាថ​ជាន់ឈ្លី​ជាតិខ្មែរ​ដ៏​ឧត្ត​ម​មួយ​នេះ ​រមែង​វិនាស​។​ ចំណែកឯ​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួយ​សង្គម​ភ្លាមៗ​នោះ​ក៏បាន​ប្រតិកម្ម​ចំពោះ​ករណីនេះ​ផងដែរ​ ដោយ​លោក​លើកឡើងថា ​គួរ​មានច្បាប់​ពិន័យ​ជា​ប្រាក់​និង​ដាក់ទោស​ទៅលើ​អ្នកប្រព្រឹត្ត​ប៉ះពាល់​សីល​ធម៌​សង្គម និង​សាសនា​ សូមទោស​ទទួលយក​មិនបាន៕

អត្ថបទ ៖ ចាន់​រ៉ា​


No comments:

Post a Comment

Pages