ក្រោយក្លាយជាម្ដាយធម៌អ្នកនាងស្រីអូន តារាជើងចាស់រ៉េតរ៉ូសមានជីវភាពកាន់តែលំបាកលើសដើម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រោយក្លាយជាម្ដាយធម៌អ្នកនាងស្រីអូន តារាជើងចាស់រ៉េតរ៉ូសមានជីវភាពកាន់តែលំបាកលើសដើម

ភ្នំពេញ៖មហាជនពិតជាបានស្គាល់រួចមកហើយតារាសម្ដែងជើងចាស់ អ្នកស្រី រ៉េត រ៉ូស  ដែលជាអ្នកសម្ដែងរឿងដ៏ប៉ិនប្រសព្វខ្លាំងបំផុត ភាគច្រើនក្នុងខ្សែភាពយន្ដជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ផងដែរ ប៉ុន្ដែបើក្រឡេកមើលជីវភាពខ្លួនឯងក្នុងសង្គមបច្ចុប្បន្ន គឺក្រខ្សត់ជាទីបំផុត រហូតប៉ុន្មានថ្ងៃមកនេះលោកស្រីដាច់ចិត្តសាងភ្នួសជាដូនជីតែម្ដង។

កាលពីពេលកន្លងមក នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផេកអ្នកនាងស្រីអូនសម្រស់ធម្មជាតិ បានយកជាម្ដាយធម៌ ដោយសន្យាមិនឲ្យម្ដាយធម៌របស់ខ្លួនមានការលំបាកបន្ដទៀតទេ។ ដោយមិនទាន់បានប៉ុន្មានខែផង ស្រាប់តែឃើញហ្វេសប៊ុកអ្នកស្រី រ៉េត រ៉ូស បានសាងភ្នួសនៅលើភ្នំដងរ៉ែក ខេត្តព្រះវិហារឯណោះវិញ នេះប្រហែលអ្នកស្រីចង់ភ្ជាប់និស្ស័យជាមួយព្រះធម៌ ឬយ៉ាងណា។ថ្លែងជាមួយបទសម្ភាសនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អ្នកស្រី រ៉េត រ៉ូស ពិតជាបានបួសនៅភ្នំដងរ៉ែក ខេត្តព្រះវិហារពិតប្រាកដមែន ដោយសារតែអ្នកស្រីមានការលំបាកក្នុងជីវភាពខ្លាំងពេក មិនមានអ្នកហៅថតខ្សែភាពយន្ដដូចមុនទៀត។ ដោយឡែកមានអ្នកខ្លះបានយល់ថា អ្នកស្រីបានក្លាយជាម្ដាយធម៌អ្នកនាងស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយអ្នកនាងស្រីអូនបានប្រកាសផ្ដល់ប្រាក់ខែឧបត្តម្ភទៀត ម្ដេចបានអ្នកស្រីនៅតែលំបាកទៀត។

ប៉ុន្ដែតាមការបញ្ជាក់ពីលោកស្រី បានឲ្យដឹងថា ប៉ុន្មានខែមកនេះអ្នកស្រីមិនបានទទួលប្រាក់ឧបត្ថម្ភ ឬ ប្រាក់ទំនុកបម្រុងពីអ្នកនាងស្រីអូនជាកូនធម៌នោះទេ ដោយអ្នកស្រីទំនាក់ទំនងកូនស្រីមិនបាន ខលមិនលើក ឆាតតាមតេឡេក្រាមក៏មិនបានតប ប្រហែលកូនធម៌របស់គាត់រវល់នឹងការងារណាស់ហើយ។ អ្នកស្រីបន្ដថា ដោយសារតែមានការល្បីតាមបណ្ដាញសង្គមថា ជាម្ដាយធម៌សេដ្ឋីផងនោះ ផលិតកម្មផ្សេងៗទៀតមិនបានហៅថតនោះទេ ដោយគេថា អ្នកស្រីជាម្ដាយធម៌សេដ្ឋីនីហើយ ចាំបាច់ថតធ្វើអីទៀត ហើយដោយសារគ្មានប្រាក់ទ្រទ្រង់ជីវភាពខ្លាំងពេក ចង់ខ្ចីប្រាក់ពីអ្នកផ្សេងៗគេមើលងាយឲ្យទៀត ជាម្ដាយសេដ្ឋីនីម្ដេចនៅលំបាកទៀត។

ក្នុងការសាងភ្នួសនៅភ្នំដងរ៉ែក ជាប់ព្រំដែនថៃនេះ អ្នកស្រីគ្រាន់តែបួសដើម្បីសន្សំកុសល និងរង្ងាប់អារម្មណ៍មួយរយៈ ហើយសង្ឃឹមថា ម្ចាស់ផលិតកម្មផ្សេងៗទៀត សូមមេត្តាអញ្ជើញអ្នកស្រីឲ្យថតខ្សែភាពយន្ដវិញផង ព្រោះអ្នកស្រីមានអាជីពខាងសម្ដែង និងរស់នៅដោយសារតែការសម្ដែងនេះហើយ។ ក្រោយពេលដល់ការកំណត់អ្នកស្រីនឹងវិលត្រឡប់មកសម្ដែងជាខ្សែភាពយន្ដនៅតាមផលិតកម្មនានាផងដែរ។តើម្ដាយធម៌អ្នកនាងស្រីអូនសម្រស់ធម្មជាតិផ្សេងៗទៀត មានបានទទួលប្រាក់ឧបត្ថម្ភពីអ្នកនាងស្រីអូនសម្រាស់ធម្មជាតិដូចការសន្យាដែរឬទេ?។តារាសម្ដែងជើងចាស់រូបនេះ ក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ ហ៊ុន ស៊ីណាត ដែលបានជួយឧបត្ថម្ភថវិការចំនួន២០០ដុល្លារ និងលោកជំទាវឯកឧត្តម ម៉ក់ ជីតូ បានឧបត្ថម្ភប្រាក់ ដើម្បីផ្គត់ផ្គង់ពេលសាងភ្នួសនៅលើភ្នំនេះផងដែរ៕













No comments:

Post a Comment

Pages