(ព្រៃវែង)៖ ស្ដ្រីជាម្ចាស់ហាងKTVម្នាក់បានរបួសត្រង់ក.ជាំ និងសម្ភារៈក្នុងហាងបានរងការខូចខាត!។ បន្ទាប់ពីមានភ្ញៀវ១ក្រុមគ្នា៥នាក់ ចូលផឹកស៊ីច្រៀងKTVឱបថើបស្រីស្រវឹងជោគជាំ!។(រួចអុកឡុកទាត់ធាក់សម្ភារៈក្នុងហាង.វ៉ៃម្ចាស់ហាង និងដកកាំភ្លើងខ្លីអាម៉េ សំឡុតប្រុងបាញ់សម្លាប់ទៀតផង។មូលហេតុមកពីជនបង្កខឹង នារីក្នុងហាង(ដៃគូខ្លួន) មិនព្រមទៅដេកជាមួយដើម្បី«បន្ធូរអារម្មណ៍» នៅផ្ទះសំណាក់!។
ហេតុការណ៍ហិង្សា ដ៏កក្រើកនេះបានកើតឡើងនាឱកាសបុណ្យចូលឆ្នាំចិន កាលពីម៉ោង១២.៥០នាទីយប់ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២១ នៅក្នុងហាងKTVយីហោ(ជំនោរ.មករា) ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។នេះបើយោងតាម គណនីហ្វេសប៊ុកឈ្នោះ Brô Ñóñ បានបង្ហោះ កាលពីថ្ងៃទី១៣.០២.២០២១ថា" ខ្ញុំបាទ ម៉េង ឆានន់ គោរពជូនសម្តេច ក្រឡាហោម ស ខេង ដ៏ខ្ពង់ខ្ពស់!។ដែលមានខ្លឹមសារថា៖ មានករណីអំពើហិង្សា មកលើម្តាយរបស់ខ្ញុំបាទឈ្មោះ ឡោ សារុំ ។អ្នកបង្កហិង្សាឈ្មោះ ហាក់ លី (ហៅពៅ) នៅក្នុងហ្វេសប៊ុកគាត់ឈ្មោះ«ហាក់ លី» មានស្រុកកំណើតនៅភូមិ កំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ជនដៃដល់បានវ៉ៃម្តាយរបស់ខ្ញុំ ហើយអួតថា៖ ខ្លួនជាប៉ូលិសនៅក្រសួងមហាផ្ទៃ។ ពោលគឺ៖នៅពេលកើតហេតុជនបង្កបានផឹកស៊ីស្រវឹង ហើយខឹងស្រីក្នុងហាងមិនទៅដេកជាមួយ!។
ដោយជះកំហឹងវ៉ៃអុកឡុកទាត់ធាក់ទូទឹកកក សម្ភារៈក្នុងហាងនិងវ៉ៃម្ដាយរបស់ខ្ញុំ រួចបើទ្វារឡាន ដកកាំភ្លើងខ្លីមកគំរាម បាញ់ម្តាយរបស់ខ្ញុំទៀតផង ។សូមគោរពជូនសម្តេច ក្រឡាហោម ស ខេង ដ៏ខ្ពង់ខ្ពស់ជួយរកយុត្តិធម៌ដល់រូបម្តាយខ្ញុំបាទ ជួយ ស៊ែម្នាក់មួយផង។ជាមួយគ្នានោះប្ដីស្ដ្រីរងគ្រោះនិងជាម្ចាស់ហាងបានប្រាប់«ដើមរាំង» នៅព្រឹកទី១៤.០២.២០២១ថា៖ នៅមុនពេលកើតហេតុ មានក្រុមជនបង្កមានគ្នា៥នាក់។បានមកផឹកស៊ីច្រៀងKTVនៅក្នុងហាង«ជំនោរមករា»របស់ខ្លួន ដោយឱបថើបនារី ក្នុងហាងជាដៃគូអង្គុយកំដរចាក់ស្រាឱ្យ។
លុះដល់ម៉ោងកើតហេតុ ស្រវឹងជោគជាំ ឈ្មោះ ហាក់ លី (ជនបង្ក)បានបបួលស្រីក្នុងហាង(ដៃគូកំដរ) ឱ្យទៅដេកជាមួយខ្លួននៅផ្ទះសំណាក់ ក្នុងបំណង(បន្ធូរអារម្មណ៍ភាពតានតឹង)!។លុះនាងបដិសេធ ប្រកែកមិនព្រមទៅដេកជាមួយ បណ្ដាលឱ្យឈ្មោះ ហាក់ លី ខកបំណងដែលកំពុងចង់រួមភេទផងនោះ!។ក៍កើតជារឿងក្ដៅក្រហាយ«ឈួលចុងច្រមុះ ក្រពុលមុខ ឡូឡារអុកឡុក វាយទាត់ធាក់សម្ភារៈ ទូទឹកកក.ក្នុងហាង» បណ្ដាលឱ្យរងការខូចខាត!។ខណៈនោះស្ដ្រីរងគ្រោះឈ្មោះ ឡោ សារុំ ជាម្ចាស់ហាងបានសួរនាំ ស្រាប់តែឈ្មោះ ហាក់ លី ស្ទុះវ៉ៃ១ដៃចំគល់ក.បណ្ដាលឱ្យរបួសជាំក.។ជាងនេះទៅទៀតជនបង្កបានចូលបើកទ្វាររថយន្ត រួចដកកាំភ្លើងខ្លីអាម៉េ សំឡុតភ្ជង់ប្រុងបាញ់សម្លាប់ម្ចាស់ហាងចោលទៀតផង!។
No comments:
Post a Comment