សម្ដេច​តេជោ​ ហ៊ុន​ សែន៖​ ហេតុ​អី​ ដួង​ ឆាយ​ ឃោរឃៅ​ដល់កំរិតនេះ​ ? - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្ដេច​តេជោ​ ហ៊ុន​ សែន៖​ ហេតុ​អី​ ដួង​ ឆាយ​ ឃោរឃៅ​ដល់កំរិតនេះ​ ?


ភ្នំពេញ៖ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​រាជរដ្ឋាភិបាល​ នៅព្រឹក​ថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២១​នេះ​ បាន​ប្រេីប្រាស់​ គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​សម្ដេចតេជោ​ ចូលមក​ Comment នៅលេី​ ហ្វេសប៊ុក​ អតីត​ប្រពន្ធ​របស់​ ឧកញ៉ា​ ដួង​ ឆាយ​ គឺ​ លោកស្រី​ ដេត​ ម៉ាលីណា​ ដោយមានខ្លឹមសារថា​ , “ហេតុ​អី​ដួង​ ឆាយ​ ឃោរឃៅ​ដល់កំរឹតនេះ​ ?”។

 សម្ដេចតេជោ​ ហ៊ុន​ សែន​ បានមាន​ប្រសាសន៍​បែបនេះ​ បន្ទាប់​ពី​ អតីត​ភរិយា​របស់​លោក​ឧកញ៉ា​ ដួង​ ឆាយ​ បង្ហោះ​វីដេអូ​ ប្រមាណ​ជាង​ ១ម៉ោង​ បង្ហាញ​អំពី​សកម្មភាព​របស់​ឧកញ៉ា​ ដួង​ ឆាយ​ ប្រេីហិង្សា​លេី​ភរិយា​យ៉ាង​ធ្ងន់ធ្ងរ​ ។ ទង្វើ​របស់​ ឧកញ៉ា​ ដួង​ ឆាយ​ ធ្វើ​អោយ​មហាជន​ដែល​ធ្លាប់​តែ​គាំទ្រ​លោក​ បានផ្ទុះការរិះគន់យ៉ាងខ្លាំង​ទៅវិញ បន្ទាប់ពីផ្អាកបង្កការភ្ញាក់ផ្អើលក្នុងសង្គមមួយរយៈ ដែលបុគ្គលនេះធ្លាប់សាង និងឃាត់ខ្លួនដោយសមត្ថកិច្ចញឹកញាប់ ។

ពាក់​ព័ន្ធ​នឹង​វីដេអូ​នេះដែរ​លោកឧកញ៉ា​ ដួង​ ឆាយ​ បានបង្ហោះសារនៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោកថា​ នៅវេលាម៉ោង​ ៨​ យប់​នេះ​ លោក​នឹងធ្វេីការបកស្រាយ​ចំពោះការចោទ​ប្រកាន់​នានារបស់​អតីតភរិយារបស់លោក​ ។តាមពិតរឿងជីវិតឯកជនក្នុងគ្រួសារ អ្វីដែលធ្លោយចេញមកក្រៅ មានន័យថា, សេចក្តីទ្រាំមានកម្រិត ការតស៊ូមានព្រំដែន ភាពអស់អាល័យបានបង្ខំ ដោយកត្តាមនុស្សប្រព្រឹត្ត៕

  

No comments:

Post a Comment

Pages