បុគ្គល កក្កដា សុភ័ណ្ឌ ម្នាក់ ធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរករណីឆ្លងកូវីដ-១៩ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បុគ្គល កក្កដា សុភ័ណ្ឌ ម្នាក់ ធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរករណីឆ្លងកូវីដ-១៩

តាកែវ៖មន្ទីរសុខាភិបាល ខេត្តតាកែវ រកឃើញអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយ អន្ទិតកក្កដា សោភ័ណ្ឌ ប្រមាណ ៤០០​នាក់ ដែលមាន ៣០ នាក់ជាប់ពាក់ព័ន្ធផ្ទាល់។ បច្ចុប្បន្នអ្នកជាប់ពាក់ព័ន្ធទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក់និងដាក់ឲ្យនៅដាច់ដោយឡែក ។

ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក នុត ស៊ីណាត បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៥ ខែមីនានេះថា អាជ្ញាធរខេត្តបានចុះមកដល់ផ្ទាល់ក្នុងឃុំរវាង ស្រុកសំរោង ដោយដឹកនាំក្រុមគ្រូពេទ្យយកសំណាក ហើយឲ្យកងកម្លាំងឃ្លាំមើល និងព័ទ្ធផ្ទះគ្រួសារអ្នករៀបការ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយផ្តើមយកសំណាកពីគ្រួសារម្ចាស់ដើមការដែលប៉ះពាល់ផ្ទាល់ និងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្សេងទៀត ហើយដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។

អាជ្ញាធរស្រុក ដឹកនាំដោយលោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី បានដឹកនាំកម្លាំង ការិយាល័យជំនាញ គណ:បញ្ជាការឯកភាព ចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្រតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ជាបណ្ដោះអាសន្ន។

លោកកក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីបានទៅចូលរួមពីធីអាពា​ហ៍ពិពាហ៍កាលពីថ្ងៃទី ១២ ខែមីនា ហើយមានការចែកចាយនៅលើបណ្តាញសង្គមនូវរូបថតមួយសន្លឹក ពីការពាក់ព័ន្ធកៀកកិតជាមួយកូនក្រមុំ ដោយសារគេឃើញលោកបានតែងខ្លួនធ្វើជាអ្នកកំដរផងដែរនៅខាងមុខរោង៕








 

No comments:

Post a Comment

Pages