ក្រសួងសុខាភិបាល​ប្រកាសថា លោកស្រី ងឿ​ន សុថា​នី ភរិយា​លោក​ហួ ឡា​វី ទទួលមរណភាព​ដោយសារ​មេរោគ​កូ​វីដ​-១៩ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រសួងសុខាភិបាល​ប្រកាសថា លោកស្រី ងឿ​ន សុថា​នី ភរិយា​លោក​ហួ ឡា​វី ទទួលមរណភាព​ដោយសារ​មេរោគ​កូ​វីដ​-១៩


ភ្នំពេញ៖ក្រសួងសុខាភិបាល​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​រសៀល​ថ្ងៃទី​១៩​ខែមីនា​នេះ​ថា យោងតាម​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ -​សូ​វៀតបាន​ឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ស្មៅ ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១១:៤៥​នាទី​ព្រឹក នៅក្នុង​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ -​សូ​វៀត ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​វ៉ៃ​លុក​សួត ធ្វើឱ្យ​រលាក​សួត​ខ្លាំង និង​ស្ទះ​សរសៃឈាម​បេះដូង​។​

​ស្ត្រី​វ័យ ៦២ ឆ្នាំ​រូបនេះ​នេះ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ដោយសារ​រកឃើញ​មាន វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដោយមាន​លទ្ធផល​វិភាគ​ទទួលបាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ថ្ងៃ​ដដែល​។ ដោយសារ​ស្ត្រី​ខាងលើនេះ​មាន​ស្ថានភាព​ហត់​ខ្លាំង គួបផ្សំ​ទៅនឹង​គាត់​មាន​ជំងឺ​ទឹកនោមផ្អែម លើសឈាម និង​ជំងឺ​ធាត់​ផង​នោះ ស្ត្រី​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល និង​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៧ ខែមីនា ។​

​ពេល​ចូល​មកដល់​មន្ទីរពេទ្យ​ខាងលើនេះ ក្រុមគ្រូពេទ្យ បាន​យកចិត្តទុកដាក់​ក្នុងការ​ពិនិត្យ​សុខភាព​គាត់ ហើយ​សភាព​អ្នក ជំងឺ​នៅពេលនោះ​មាន​ហត់​ខ្លាំង​ហើយ​ការថត​សួត​ក៏បាន​បង្ហាញ​នូវ​រូបភាព​រលាក​សួត​ស្រួចស្រាល់់​ទាំងសងខាង​ធ្ងន់ធ្ងរ​(​សឹងតែ​ពេញ​ផ្ទៃ​សួត​)​មាន​សញ្ញា​ស្ទះ​សរសៃឈាម​បេះដូង​ព្រមទាំង​មាន​កង្វះ​អុកស៊ីហ្សែន​ក្នុង​សួត​ខ្លាំង​ដែរនោះ ក្រុមគ្រូពេទ្យ បាន​ប្រើ​ម៉ាស៊ីន ជំនួយ​ដង្ហើម VN1 មិន​ជោគជ័យ ត្រូវដាក់​ទុយោ​ក្នុង​បំពង់ខ្យល់​ដើម្បី​ជំនួយ​ខ្យល់​អុកស៊ីហ្សែន​ដកដង្ហើម នៅ​យប់​ថ្ងៃទី​១៧ ខែមីនា ។ តែ​ជា​អកុសល ការជួយជ្រោមជ្រែង​រប​ស់​ក្រុមគ្រូពេទ្យ​ដោយ​អស់​លទ្ធភាព​ហើយ នៅតែ​មិន​អាចជួយ​គាត់​បាន ដោយសារ តែ​វីរុស​កូ​វីដ​-១៩ បាន​វ៉ៃ​លុក​សួត​ទាំងពីរ​របស់គាត់​ធ្ងន់ធ្ងរ​មែនទែន និង​លឿន​ពេក​នោះ នៅវេលា​ម៉ោង​ប្រហែលជា ១១:៤៥​នាទី​ព្រឹក​នៃ ថ្ងៃទី​១៩ ខែមីនា ស្ត្រី​វ័យ ៦២​ឆ្នាំនេះ ក៏បាន​ធ្វើ​មរណកាល​ទៅ​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ ស្ត្រី​វ័យ ៦២​ឆ្នាំ​ខាងលើនេះ គឺ​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​កូ​វីដ​-១៩ វ៉ៃ​លុក​សួត ទាំងសងខាង​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃឈាម​បេះដូង លើ​អ្នកជំងឺ​ទឹកនោមផ្អែម លើសឈាម និង​ធាត់​ខ្លាំង​។ ក្រសួងសុខាភិបាល​សូម​ចូលរួម​សម្តែង​នូវ​ការសោកស្តាយ​ជា​អនេក​និង​សូម​ចូលរួម​ចែករំលែក​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​​ជាទីបំផុត​ជាមួយ​ក្រុមគ្រួសារ​សព​៕​


 






No comments:

Post a Comment

Pages