បុគ្គលជាយោធាម្នាក់ជាប់ចោទជំរិតលុយពីអ្នករកស៊ីដឹកជ្រូកលក់នៅតាមព្រំដែន ផ្ទុះការតវ៉ានៅសាលាឃុំ អូរបីជាន់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បុគ្គលជាយោធាម្នាក់ជាប់ចោទជំរិតលុយពីអ្នករកស៊ីដឹកជ្រូកលក់នៅតាមព្រំដែន ផ្ទុះការតវ៉ានៅសាលាឃុំ អូរបីជាន់

 

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរកស៊ីដឹកជ្រូកតាមម៉ូតូដើម្បីចិញ្ចឹមគ្រួសារនិងបង់លុយធនាគារ ត្រូវបុគ្គលជាយោធាម្នាក់ជំរិតទាលុយផ្ទុះការតវ៉ាជាច្រើននាក់ នៅបន្ទាត់ព្រំដែន  ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ២០២១  ហើយបាន លើកគ្នាទៅសាលាឃុំអូរបីជាន់ ដើម្បីឲ្យអាជ្ញាធរជួយរកដំណោះស្រាយ ជាមួយក្រុមហ៊ុន នាំចូលជ្រូកពីថៃ ។ប្រជាពលរដ្ឋដឹកជ្រូកនៅតាមព្រំដែនបាននិយាយថា៖កន្លងមកពួកគាត់ ប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយដឹកជ្រូកពីថៃតាមម៉ូតូក្នុង១ម៉ូតូដឹកបាន១ទៅ២ក្បាលតាមបន្ទាត់ព្រំដែនជាលក្ខណៈគ្រួសារ ពេលខ្លះ ដឹកទៅលក់ឲ្យគេទិញចិញ្ចឹមនិងខ្លះយកទៅកាប់លក់តាមទីជនបទ  ពិសេសតាមភូមិ នៅបន្ទាត់ព្រំដែន ។​

ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ពេលនេះស្រាប់តែមានបុគ្គលម្នាក់ជាយោធាសឹករង ខេត្តបន្ទាយមានជ័យ មិនស្គាល់ឈ្មោះបានធ្វើការអះអាងថា គាត់ជាតំណាងឲ្យក្រុមហ៊ុន នាំជ្រូកចូលពីប្រទេសថៃ ដាច់មុខហើយ បានស្ទាក់ចាប់ជ្រូកពួកគាត់ជាបន្តបន្ទាប់ប្រគល់ឲ្យមន្ត្រីជំនាញ ដើម្បីតម្រូវឲ្យ បង់ប្រាក់ជូនរដ្ឋ ។ កន្លងមកពួកគាត់បានទាក់ទងទៅខាងក្រុមហ៊ុននាំចូលជ្រូកពីថៃ ដើម្បីរកស៊ីទិញ លក់ តាមរយៈក្រុមហ៊ុនដែរ  ប៉ុន្តែខាងក្រុមហ៊ុនបានលក់ឲ្យក្នុងតម្លៃដែលមិនអាចបានចំណេញ ទើបពួកគាត់បន្តនាំចូលជ្រូកពីថៃ តាមរទេះឬរ៉ឺម៉កម៉ូតូសណ្តោង តាមច្រករបៀងវិញ។ ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា ការលើកគ្នាមកសាលាឃុំ អូរបីជាន់នេះ  គឺមិនមែនករណីតវ៉ាឬធ្វើបាតុកម្មអ្វីឡើយ  ពោលគឺសុំឲ្យអាជ្ញាធរជួយ ធ្វើការសម្របសម្រួលជាមួយ ខាងក្រុមហ៊ុនឬតំណាងក្រុមហ៊ុនឲ្យពួកគាត់  បានរកស៊ីជាធម្មតាផង  តាមរយៈអាជ្ញាធរក៏បាន  ព្រោះសម័យកូវីដនេះ ពួកគាត់លំបាកណាស់  ម្យ៉ាងគ្មានប្រាក់ដោះស្រាយបំណុលធនាគារផង។ អ្វីដែលសំខាន់ពួកគាត់សុំរកស៊ីដូចពីមុន ហើយថាបើក្រសួងពាក់ព័ន្ធ ចង់ តម្រូវឲ្យពួកគាត់ បង់ពន្ធជូនរដ្ឋត្រឹមត្រូវ ដូចខាងក្រុមហ៊ុន  ពួកគាត់ក៏មិនបដិសេធន៍ទេ  សំខាន់ត្រូវមានទីតាំងបង់ពន្ធ កន្លែងណាមួយ ដែលជិត និង ងាយស្រួលសម្រាប់ពួកគាត់ ។

ពាក់ព័ន្ធករណីនេះ  លោក ហ៊ុយ  ទូច  ប្រធានការិយាល័យ បសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត ប្រាប់ឲ្យដឹងថា៖ជំនាញនៅតែអនុវត្តវិធានការច្បាប់  ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងពីប្រទេសជិតខាងនិងជម្រុញការ លើកទឹកចិត្ត ដល់អ្នកចិញ្ចឹមសត្វ ក្នុងស្រុក តាមគោលការណ៍ ណែនាំរបស់ ឯកឧត្តម អគ្គនាយកដ្ឋានឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម ។ដោយឡែកមន្ត្រីយោធាម្នាក់ ដែលរងការចោទប្រកាន់ថានាំ កម្លាំងស្ទាក់ចាប់ជ្រូក របស់អាជីវក  ហើយអះអាងថា  ជាតំណាងក្រុមហ៊ុននាំចូលជ្រូកពីថៃ  មិនអាចទាក់ទង សុំការបំភ្លឺ បានទេ  ដោយទូរស័ព្ទចុចចូលគ្មានអ្នកទទួល ។ឆ្លើយតបនិងសំណើ របស់ប្រជាពលរដ្ឋ  លោក តុល  សារិន  មេឃុំ អូរបីជាន់ បានប្រាប់អាជីវកថា លោកនឹងជួបជាមួយខាងក្រុមហ៊ុនឬតំណាងក្រុមហ៊ុន  ដើម្បីពិភាក្សាក្រែងមានច្រកចេញនៅពេលណាមួយនឹងធ្វើរបាយការណ៍ជូនទៅថ្នាក់លើផងដែរ ៕

   

No comments:

Post a Comment

Pages