បាត់ដំបង៖នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌលម្រិតស្រាលបានបញ្ជូក្មេងទំនើង៥នាក់ទៅតុលាការខេត្តពីបទជិះម៉ូតូដាក់ពូថៅជាប់ខ្លួនស្វែងរកកាប់គូរទំនាស់។ជនសង្ស័យ ទាំង៥នាក់ត្រូវកម្លាំងអធិការនគរបាលក្រុងចាប់ខ្លួនបាននាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង ដោយចោទពីបទប៉ុនប៉ងបង្កហិង្សាដោយអាវុធ។ ១-ឈ្មោះ រី ម៉ាត់លី អាយុ៣២ឆ្នាំ នៅភូមិ/សង្កាត់ស្លាកែត ក្រុងបាត់ដំបង, ២-ឈ្មោះ កែវ ចែម អាយុ៣២ឆ្នាំ នៅភូមិអំពៅឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី, ៣-ឈ្មោះធឿន ធារ៉ា អាយុ២៩ឆ្នាំ មានទីលំនៅភូមិថ្កូវ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង, ៤-ឈ្មោះ រស់ ដាវិត អាយុ៣៤ឆ្នាំ នៅ ភូមិ/សង្កាត់ស្លាកែត ក្រុងបាត់ដំបង និង៥-ឈ្មោះ កិ ដាឡែន អាយុ២២ឆ្នាំ នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងពេលឃាត់ខ្លួនជនខាងលើ សមត្ថដកហូតបានពូថៅដងឈើចំនួន០១និង ម៉ូតូហុង២គ្រឿង។
ក្មេងទំនើងទាំង៥នាក់នេះ បានសារភាពថា ក្រុមខ្លួនជិះម៉ូតូប្រដាប់ដោយអាវុធ (ពូថៅ) តាមស្វែងរកងរកក្រុមម្ខាងទៀតដើម្បីដោះស្រាគំនុំចាស់។ លុះទៅដល់ចំ ណុចខាងលើ ក៏ជួបប្រទះក្រុមម្ខាងទៀតក៏មានការជជែកគ្នាបង្កឱ្យភ្ញាក់ផ្អើលដល់មហាជននៅទីនោះ តែមិនទាន់ឈានដល់ការកាប់ចាក់ដោយហិង្សាផង ក៏ត្រូវសមត្ថកិច្ចមកដល់ រួចឃាត់តែម្តង។ក្រោយសាកសួររួចការិយាល័យជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនក្រុមប៉ុនប៉ងបង្កហិង្សា និងវត្ថុតាងទៅកាន់តុលាការខេត្តដើម្បីចាត់ការតាមនីតិវិធី៕
No comments:
Post a Comment