SHARE- TWEET
ភ្នំពេញ ៖ រស់នៅជាមួយគ្នាយូរដឹងចិត្ត ស្ត្រីម្នាក់ហ៊ានលួចលុយចំនួន១២០០០ដុល្លារ របស់លោកស្រីទ្រី ដាណា ត្រូវបានចាប់ប្រគល់ឲ្យកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបានទទួលជនសង្ស័យហើយយកមកធ្វើការសាកសួរ នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចយកលុយ ចំនួន 12000$(មួយម៉ឺនពីពាន់ដូល្លារបស់លោកស្រីទ្រីដាណាពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕
No comments:
Post a Comment