ពុល​គីង្គក់​ដុ​ត កុមារា ១​នាក់ បាន​ស្លាប់ និង ៥​នាក់​ទៀត បាន​កំពុង​ជួយសង្គ្រោះ​បន្ទាន់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពុល​គីង្គក់​ដុ​ត កុមារា ១​នាក់ បាន​ស្លាប់ និង ៥​នាក់​ទៀត បាន​កំពុង​ជួយសង្គ្រោះ​បន្ទាន់


កំពង់ឆ្នាំង៖កុមារ​អាយុ ១​ឆ្នាំ ៨​ខែ​ម្នាក់ បាន​ស្លាប់ និង​កុមារ​តូចៗ ៥ នាក់​ទៀត ត្រូវបាន​ក្រុមគ្រូពេទ្យ បាន​កំពុង​ជួយសង្គ្រោះ​បន្ទាន់ ដោយសារតែ កុមារា កុមារី ទាំងនោះ បាននាំគ្នា​ចាប់​សត្វ​គីង្គក់ យកមក​ដុត​ហូប នៅ​ក្នុងឱកាស​ឪពុកម្ដាយ របស់​បួ​ក​គេ ទៅធ្វើ​ការបាត់ ហើយ​ជីដូន​ទៅ​វត្ត​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ចន្លោះ​ពី​ម៉ោង ១០ ទៅ ១១ ថ្ងៃទី​៣ ខែមីនា ឆ្នាំ ២០២១ នៅ​ចំណុច​ភូមិ​ត្រពាំង​ព្នៅ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

តាម​ការបញ្ជាក់​ពី​លោក អនុសេនីយ៍ឯក យាប់ ចាប់ នាយរង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ច្រេស បានឱ្យដឹងថាៈ កុមារា​រងគ្រោះ ដែល​ស្លាប់ ដោយសារ​ការពុល សត្វ​គីង្គក់​នោះ ឈ្មោះ ឃិត បូរ៉ា អាយុ ១​ឆ្នាំ ៨​ខែ មាន​ឪពុក​ឈ្មោះ សុខ ឃូ​ឡា និង​ម្ដាយ​ឈ្មោះ អាន សារិន រស់នៅ​ក្នុងភូមិ ឃុំ ស្រុក កើតហេតុ​ខាងលើ ។​

​ចំណែក​ក្មេងរងគ្រោះ ៥ នាក់​ទៀត ដែល​ក្រុមគ្រូពេទ្យ បាន​កំពុង​ជួយសង្គ្រោះ​បន្ទាន់​នោះ រួមមាន​កុមារា ១.​ឈ្មោះ ត្រុ​ង វាសនា អាយុ ៥ ឆ្នាំ , ២.​ឈ្មោះ ឃិត ពិសិដ្ឋ អាយុ ៧ ឆ្នាំ , ៣. ឈ្មោះ វី សុ​ផា​រិ​ទ្ធ អាយុ ៧ ឆ្នាំ , ៤.​ឈ្មោះ ឃិត ពៅ អាយុ ៤ ឆ្នាំ និង​៥.​ជា​កុមារី ឈ្មោះ សល់ មីនា អាយុ ៨ ឆ្នាំ​។ កុមារា កុមារី​រងគ្រោះ ទាំងអស់ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ជាមួយគ្នា ។

​លោក​អនុសេនីយ៍ឯក យាប់ ចាប់ បានឱ្យដឹងថាៈ មុនពេល​កើតហេតុ ម៉ោង​ប៉ុន្មាន​ជាង ១០ ទៅ ១១ ព្រឹក ឪពុកម្ដាយ​របស់​ពួកគេ បាន​ទៅធ្វើ​ការ​រោងចក្រ​អស់ ចំណែក​ជីដូន ជីតា បាននាំគ្នា​ទៅ​វត្ត​អស់​ដែរ​។ នៅពេលនោះ ពួកក្មេងៗ​ទាំងនោះ បាននាំគ្នា​ចេញ​ដើរ ទៅ​វាលស្រែ ហើយ​នាំគ្នា​ចាប់​សត្វ​គីង្គក់ យកមក​អាំង​ហូប នៅផ្ទះ​បងប្អូន​។​

​លោក​បាន​បន្តថា លុះដល់​រសៀល​បន្តិច ទើប​ជីដូន​ជីតា ត្រឡប់​មកពី​វត្ត​វិញ ឃើញ​ចៅៗ​តូចៗ ពុល​ដេក​រដូករណែល ហើយ​បាន​ហៅ​អ្នកជិតខាង ប្រមូលយក​កុមា​តូចៗ ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​។ ប៉ុន្តែ​ដោយសារ​សភាព​ធ្ងន់​ពេក ទើប​បណ្ដាល​ឲ្យ​កុមារា ឈ្មោះ ឃិត បូរ៉ា អាយុ​១​ឆ្នាំ ៨​ខែ បាន​ស្លាប់​តែម្តង ។​

​បើតាម​ការបញ្ជា​ក់រប​ស់ លោក​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច្រេស បាន​ឲ្យ​ដឹង​បន្ថែមទៀតថាៈ បើសិនជា​ការពុល​ភ្លាមៗ ហើយ​មាន​ឪពុកម្តាយ ដឹង​ទាន់ និង​ដឹក​យកទៅ​សង្គ្រោះ ពី​ក្រុមគ្រូពេទ្យ ប្រហែលជា​អាចជួយ​សង្គ្រោះ បាន​ទាន់ពេល​វេ​ល ប៉ុន្តែ​ការពុល​នេះ តាំងពីព្រឹក រហូតដល់​រសៀល ទើប​អាណាព្យាបាល ពិសេស​ជីដូន ដែល​មកពី​វត្ត​វិញ បានដឹង ហើយ​បាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក តែ​វា​ហួសពេល បាត់ទៅហើយ​។​

បច្ចុប្បន្ន កុមារ​ទាំង ៥ នាក់ កំពុងស្ថិត​ក្នុង​ការជួយ​សង្គ្រោះបន្ទាន់ ពី​ក្រុម​គ្រួ​ពេទ្យ នៅឡើយ​៕/

  

No comments:

Post a Comment

Pages