លោក គួច ចំរើន បញ្ជាឲ្យឃុំ​ខ្លួន​សន្តិសុខ​ផ្សារលើ​ម្នាក់​ដែលមាន​ចេតនាធ្វើឲ្យបែកពងទា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក គួច ចំរើន បញ្ជាឲ្យឃុំ​ខ្លួន​សន្តិសុខ​ផ្សារលើ​ម្នាក់​ដែលមាន​ចេតនាធ្វើឲ្យបែកពងទា

ភ្នំពេញ៖លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ នារសៀល ថ្ងៃទី​២១ ខែមីនានេះ បាន​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​សន្តិសុខ​ផ្សារលើ​ម្នាក់ ​ដែលមាន​ចេតនា​បំផ្លាញ​ពង​ទា​របស់​អាជីវករព្រោះតែ​រឿង​ទារលុយ​ថ្លៃ​ភាស៊ី​ចំនួន​៣​ម៉ឺន​រៀល ​លើស​សៀវភៅ​បន្ទុក​មិនបាន​សម្រេច​។​

​លោក គួច ចំរើន អភិបាលនៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា រដ្ឋបាលខេត្ត​បានបើក​កិច្ចប្រជុំ​បន្ទាន់​ទាក់ទង​ទៅនឹង​ករណី​សន្តិសុខ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ បាន​ទារ​ថ្លៃ​ភាស៊ីលើសសៀវភៅ​បន្ទុក និង​បំផ្លាញ​ទំនិញ​របស់​អាជីវករ ដែល​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា​ឆ្នាំ​២០២១ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​លោក​អភិបាលខេត្ត​បាន​បោះ​បន្ត​ជូនទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​បន្ទាន់​។

ក្រោយមក​ក៏​ទទួលបាន​ព័ត៌មាន ពី​អ្នកគ្រប់គ្រង​ផ្សា​រថា ភាគី​ទាំង​ពីរបាន​ស្រុះស្រួល​គ្នា​ដោយ​មិន​មានការ​ប្ដឹងផ្ដល់​អ្វី​ឡើយ​ដូច្នេះ​លោក​ក៏បាន​ណែនាំ​ឱ្យមាន​ការថត​វីដេអូ​ខ្លី​បង្ហាញ​ពី​ហេតុផលនិង​បញ្ហា​ដែល​បាន​កើតឡើង តាមរយៈ​វិ​ដេ​អូ​ខ្លី​ដែល​ភាគី​ទាំងពីរ​(​សន្តិសុខ​និង​អាជីវករ​)​បាន ធ្វើការ​បក​ស្រាយ បង្ហាញថា​ហេតុផលនៃ​បញ្ហា​ដែល​បាន​កើតឡើង​ផ្តើមចេញពី​ទំនាស់ និង​មាន​ចេតនា បំផ្លាញ​

​ទំនិញ​របស់​អាជីវក​រ​មិនមែន​ជាការ​ថយ​ប៉ះ​ធ្វើឱ្យ​ខូចខាត​នោះទេ​។​ទើប​លោក​អភិបាលខេត្ត​បញ្ជា​ឱ្យ​ឃុំខ្លួន​សន្តិសុខ​រូបនោះ​ដោយ​មិន​អនុញ្ញាតឱ្យដោះលែង​ឡើយ​គឺ​ត្រូវតែ​ធ្វើការ​ឱ្យបាន​ហ្មត់ចត់​បើ​ទោះបី​ជាមាន​សំណង​ថ្លៃពង​ទា​ដែល​រង​ការខូចខាត​ក៏ដោយតែ​បុគ្គល​រូបនោះ​ត្រូវ​ទទួលខុសត្រូវ​នូវ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ត្រូវមាន ការដោះស្រាយ​ជា​សាធារណៈ​ជាការ​ពិត​ថា​ករណីនេះ​កើតឡើង​រវាង​បុគ្គល​ពីរ​នាក់​តែ​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​ការគ្រប់គ្រង​របស់​អាជ្ញា​ធរសា​ធារណៈ​ដូច្នេះ​ឯកឧត្តម​អភិបាលខេត្ត​ត្រូវ​ពិចារណា​និង​ចាត់ការ​ករណីនេះ​ឱ្យបាន​ហ្មត់ចត់​បំផុត​ដែល​មិន​អាច​ឱ្យ​កើតឡើង​នូវ​អំពើ​ដែល​អសីលធម៌​បែបនេះ​បានទេ​។​ហើយ​ក្នុងនោះ​ផងដែរ​លោក​អភិបាលខេត្ត យល់ស្រប​ជាមួយ​ការស្រុះស្រួល​គ្នា​របស់​គូរ​ភាគី ដូច្នេះ​គឺ​មិន​ប្រកាន់ទោស​នោះទេដោយសារ​បង​ប្អូន បាន ធ្វើការ​កែប្រែ​ឥរិយាបទ​ភ្លាមៗ ទទួលស្គាល់​កំហុស និង​ចេញសង​ការខូចខាត​ដែល​បាន​បង្កឡើង ប៉ុន្តែ​លោកអភិបាលខេត្ត បានសម្រេច​ដាក់ពិន័យ​ដោយបាន​ណែនាំ​ដល់​ប្រធាន​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម ក្រុងព្រះសីហនុមិនត្រូវ​បន្ត​ការប្រើប្រាស់​បុគ្គល​រូបនេះ​បន្តទៀត​ទេ គឺ​ត្រូវ​បញ្ចប់​ការងារ ពី​ភ្នាក់ងារ​ទារ​ភាស៊ី ឬ​សន្តិសុខ ចាប់ពី ពេលនេះ​តទៅ​។​

ជាមួយគ្នានេះដែរ​ដើម្បី​ជាការ​ប៉ះប៉ូវ​ជំងឺ​ចិត្ត​ដល់​អាជីវករ​ដែល​រងគ្រោះ​លោក​អភិបាលខេត្ត​បាន​សម្រេច​ឱ្យ​ប្រធាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ​លើកលែង​ការយក​ប្រាក់​ភាស៊ី​លើ​អាជីវកម្ម​របស់គាត់​ពេល​មួយឆ្នាំ​ពេញ ហើយ​ជា​ចុងក្រោយ​ឯកឧត្តម​អភិបាលខេត្តបាន​ណែនាំ​ដល់​អភិបាលក្រុង​/​ស្រុក និង​អ្នក​គ្រប់គ្រង​ផ្សារ​ត្រូវ​អនុវត្តតាម​សារាចរ​លេខ​១១​សរ​ចុះ​ថ្ងៃទី​០៩​ ខែធ្នូ​ឆ្នាំ​២០១៦​របស់​រាជរដ្ឋាភិបាល​ដោយ​ត្រូវ​យកចិត្តទុកដាក់​ជាប្រចាំ​ដល់​ជីវភាព​របស់ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋព្រមទាំង​កែលម្អ​សេវាសា​ធា​រណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ​លុប​ការបង់​ភាស៊ី​និង​ការបង់ថ្លៃ​ផ្សេងៗ​ទៀត​ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ​តា​មកញ្ច្រែ​ង​កញ្ជើ​ល្អី​និង​ត្រូវ​លើក​ស្លាក​តារាង​តម្លៃ​ការបង់ថ្លៃ​ភាស៊ី​នៅតាម​ទីផ្សារ​ទូទាំង​ខេត្ត​ព្រះសីហនុ​។

​គួរបញ្ជាក់​ង​ដែរ​ថា ករណី​ខាងលើនេះបានកើត​ឡើង នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ២០២១ ដោយ​ដើមហេតុឈានទៅដល់​ការ​វាយបំផ្លាញ​ពង​ទារ​ប្អូនស្រី​ជា​អាជីវករ​ក្នុង​ផ្សារលើ​ពី​សំណាក់​សន្តិសុខ​នោះ គឺ​ផ្តើមចេញពី​លុយ​ចំនួន​៣​ម៉ឺន​រៀលដែលជា​លុយ​ថ្លៃ​ភាស៊ី ប៉ុន្តែរ​ត្រូវបាន ប្អូនស្រី​ជា​អ្នកលក់​ពង​ទា​មិន​ព្រម​ឲ្យ ព្រោះ​យល់ថា​ការទា​ថ្លៃ​ភាស៊ី​ចំនួន​៣​ម៉ឺន​រៀល​បែបនេះវា​លើសពីរ​សៀវភៅ​បន្ទុក ។​ចំណែកឯ​សន្តិសុខ ដែល​មក ទា​ថ្លៃ​ភាស៊ី​ក្រោយពី​ទា​ភាស៊ី​ចំនួន​៣​ម៉ឺន​ពី​អ្នកលក់​ពង​ទា​មិនបាន​សម្រេច ក៏​កើត​ចិត្តខឹង​ក្តៅ​ក្រ​ហារ​ព្រមទាំង​បាន បំផ្លាញ​ពង​ទា​ចំនួន​៥០០​គ្រប់​បែក​ស្ទើរ​អស់​ក្នុងពេលនោះ​តែម្តង​៕

No comments:

Post a Comment

Pages