ម្ដាយចិត្តអប្រិយវាយជាន់កកូនស្រីរងរបួសធ្ងន់ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ម្ដាយចិត្តអប្រិយវាយជាន់កកូនស្រីរងរបួសធ្ងន់ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន


ខេត្ត​ពោធិ៍សាត់ ៖​ បន្ទាប់មានករណីបង្ហោះវីដេអូឃ្លីបមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងករណីហិង្សាដ៏សាហាវព្រៃផ្សៃមួយរួចមក លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាកម្លាំង​មន្រ្តីក្រោមឱវាទឱ្យចុះស្រាវជ្រាវ និងបង្រ្កាបដោយបាននាំខ្លួនជនបង្កយកមកបន្តនីតិវិធី នារសៀលថ្ងៃអាទិត្យ ៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ។

 មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ម្ដាយមានចិត្តអប្រិយឈ្មោះ វ៉ែន  សុធន់  អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិកណ្តុរ.ស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់  មុខរបរ កម្មការិនីកាត់ដេរ នៅរោងចក្រយីហោតៃអុីហ្សី។ ចំណែកជនរងគ្រោះឈ្មោះ ឈឿន ណារី ភេទស្រី អាយុ ៧ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនបង្កើតជនដៃដល់) រៀនថ្នាក់ទី២ មានឪពុកឈ្មោះ នី សាំង អាយុ៣៨ឆ្នាំជនជាតិខ្មរ(ឪុពុកចុង) មុខរបរ កម្មករសំណង់ ។

 ប្រភពព័ត៌មានពីមន្រ្តីនគរបាលដដែលបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានយកលុយម្តាយចំនួន២០០០រៀល(ពីរពាន់រៀល) ទៅទិញទឹកខ្នុរក្រឡុកចំនួន៤ដបមកចែកបងប្អូនផឹក។ ពេលមកដល់ផ្ទះវិញស្រ្តីជាម្តាយ(វ៉ែន សុធន់)បានសួរនាំកូនពីរឿងបាត់លុយ ភ្លាមនោះជនរងគ្រោះជាកូនបានឆ្លើយប្រាប់ថា៖ នាងបានយកទៅទិញទឹកខ្នុរក្រឡុកចែកបងប្អូនផឹក ស្រាប់តែស្រ្តីជាម្តាយស្ទុះទៅវាយបោចសក់ ទះកំផ្លៀង និងជាន់កទៅលើដីបណ្តាលឱ្យរងរបួសគ្រាំក្នុងខ្លួន ។  

ក្រោយពីមានការភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គម ឃើញវីដេអូឃ្លីបយ៉ាងសាហាវព្រៃផ្សៃខាងលើ លោក​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានបញ្ជាឲ្យស្រាវជ្រាវ និងធ្វើអន្តរាគមន៍ភ្លាមៗ​ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់យកមកសាកសួរតាមនីតិវិធី។ 

   បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការ​ដ្ឋាននគរបាល​ខេត្ត​ពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

No comments:

Post a Comment

Pages