អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះក្រុមហ៊ុន កូកា-កូឡា កម្ពុជា! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះក្រុមហ៊ុន កូកា-កូឡា កម្ពុជា!






ភ្នំពេញ នៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលភេសជ្ជៈ Sprite ចំនួន១០០០យួរ ពីក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន កូកា-កូឡា កម្ពុជា ដែលមានចិត្តជ្រះថ្លាបានលះបង់ចែករំលែកធនធាន ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

No comments:

Post a Comment

Pages