ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២រសៀល តាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ។មន្ត្រីនគរបាលស្រុកបាណន់បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ម៉ៃ ម៉ាត់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្នឹងកើតឃុំស្នឹង ស្រុកបាណន់។ បុរសនេះ បានចាប់រំលោភសេពសន្ថវៈលើក្មេងស្រីឈ្មោះ រ . ស . ច . ខ . រ អាយុ១០ឆ្នាំ ក្នុងពេលដែលជនសង្ស័យជិះកង់ឌុបជនរងគ្រោះទៅដោះត្រីមង នៅទីតាំងកើតហេតុខាងលើកាលពីមិនចាំថ្ងៃខែ។
តាមចម្លើយរបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យបានចាប់រំលោភខ្លួននាងបានសម្រេចចំនួន ៣ដងរួចមកហើយ ហើយក្រោយរំលោភបានសម្រេចម្តងៗ បុរសនេះតែងគំរាមមិនឲ្យប្រាប់អ្នកដទៃទេ បើហ៊ានប្រាប់គេនឹងសម្លាប់នាងចោល។ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕
No comments:
Post a Comment