សម្តេចតេជោ ប្រកាសថា, វ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេចតេជោ ប្រកាសថា, វ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ភ្នំពេញ, បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំង លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ច  ទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស។

គឺក្នុងសារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១សម្តេចតេជោ ប្រកាសថាវ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ និងជាបន្តបន្ទាប់ក៏នឹងមានវ៉ាក់សាំងSinovac ១លាន៥សែនដូសមកដល់។

 ខណះវ៉ាក់សាំងSinopharmនិងAstraZeneca ក៏មកជាបន្តបន្ទាប់ទៀតដែរ ហើយកម្ពុជាក៏កំពុងស្វះស្វែងរកទិញវ៉ាក់សាំង Johnson and Johnson របស់អាមេរិកផងដែរ ហើយកិច្ចការងារនេះ គឺផ្តល់ជូនលោកស្រី ឱ វណ្ណឌីន ជាអ្នកចាត់ចែងដាច់តែម្តង។

ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្តល់ ឱ្យគ្រូបង្រៀន នៅភ្នំពេញ កណ្ដាល ព្រៃវែង កោះកុង និងព្រះសីហនុ បានចាក់វ៉ាក់សាំងកូវីដ-១៩ និងកម្មកររោងចក្រ គយ ពន្ធដារ រដ្ឋាករទឹក អគ្គិសនី កម្មករប្រមូលសម្រាម គ្រូពេទ្យ៕

No comments:

Post a Comment

Pages