(កំពង់ស្ពឺ)៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលក្រុងច្បារមន ឃាត់ខ្លួន បន្ទាប់ពីយកដុំថ្មគប់ដំបូលផ្ទះអ្នកជិតខាង។ ថែមទាំងយកកាំភ្លើងវែង សំឡុតទៀតផង មូលហេតុមកពី៖(សង្ស័យថា ជនរងគ្រោះចេះអំពើអាចធ្មប់ បណ្ដាលឱ្យរូបគេឈឺដៃឈឺជើង)។
ហេតុការណ៍នេះបានកើតឡើង នៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីយបើទាបភ្លឺឈានចូលថ្ងៃទី១៦.០៣.២០២១។ជនសង្ស័យឈ្មោះ ស៊ីម សុខ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។បានធ្វើសកម្មភាពយកដុំថ្មគប់ ទៅលើដំបូលផ្ទះរបស់ ឈ្មោះ សំរិត ស្រីណា ភេទស្រី អាយុ ៥២ឆ្នាំនៅភូមិកើតហេតុខាងលើ ។
មិនតែប៉ុណ្ណោះជនសង្ស័យបានយកអាវុធម៉ាក AK. 47.កាត់ស្នូក ដែលមានលេខ4974 នឹងបង់ចំនួន១គ្រាប់ចំនួន៣០គ្រាប់ យកមកគំរាមប្រុងបាញ់សម្លាប់ជនរងគ្រោះទៀតផង។ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យក៏បានគេចខ្លួនបាត់ប៉ុន្តែជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍សង្កាត់រការធំ ។ក្រោយពីទទួលបណ្តឹង កម្លាំងប៉ុស្តិ៍ ក៏បានចុះទៅដល់ និងបានសហការជាមួយជំនាញនគរបាលយុត្តិធម៌ ក្រុងច្បារមនធ្វើការឃាត់ខ្លួនជនសង្ស័យ ។
យកមកសាកសួរហើយបានដកហូតអាវុធខាងលើ ដែលទុកលាក់ក្នុងឡាំងគ្របតង់ នៅពីខាងលិចទ្វារចូលផ្ទះរបស់ជនសង្ស័យ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តបែបនោះមែន!។ព្រោះសង្ស័យថា«ជនរងគ្រោះចេះអំពើអាចធ្មប់ បណ្ដាលឱ្យរូបគេឈឺដៃឈឺជើង»។បច្ចុប្បន្ន៖ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីតាមនីតិវិធី៕
No comments:
Post a Comment