ក្រសួងព័ត៌មាន ចេញប្រកាសសម្រេចលុបចោលអាជ្ញាប័ណ្ណ អាជីវកម្មគេហទំព័រ របស់លោកផែង វណ្ណះ ដោយសារម្ចាស់អាជ្ញាប័ណ្ណបានជេរប្រមាថចំពោះព្រះសង្ឃ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រសួងព័ត៌មាន ចេញប្រកាសសម្រេចលុបចោលអាជ្ញាប័ណ្ណ អាជីវកម្មគេហទំព័រ របស់លោកផែង វណ្ណះ ដោយសារម្ចាស់អាជ្ញាប័ណ្ណបានជេរប្រមាថចំពោះព្រះសង្ឃ

ភ្នំពេញ៖ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរ ប៉ះពាល់ធ្ងន់ធ្ងរដល់ពុទ្ធសាសនា។លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ក្រោយប្រើពាក្យសម្តី និងសំណេរប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យពុទ្ធសាសនា។

ប្រកាសរបស់ក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា៖ ប្រការ១៖ លុបប្រកាសលេខ៣៣៦ ព.ម ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ផែង វណ្ណៈ បើកដំណើរការអាជីវកម្មគេហទំព័រឈ្មោះ phengvannaknews ដោយម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យារអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។

ការសម្រេចលុបអាជ្ញាបណ្ណរបស់លោក ផែង វណ្ណៈ បានធ្វើឡើងបន្ទាប់ពីបុគ្គលរូបនេះ បានឡាយវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក ជេរប្រមាថចំពោះព្រះតេជគុណ ពិន សែម រហូតដល់ប្រមាថអាយុជីវិត យ៉ាងដូច្នេះថា៖ «បានចៅអធិការវត្តអប់រំបែបនេះ បានបុណ្យណាស់ តែបើវាយកូនខ្ញុំ ដឹងតែក្បាលដល់ដីហើយ សុខចិត្តជាប់គុក»។

បើយោងតាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ការគំរាមកំហែងថា នឹងសម្លាប់ ដែលធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី១លាន ទៅ៤លានរៀល។ ដោយឡែកមាត្រា៥១៦ ចែងថា ការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ត្រូវផ្តន្ទាទោសដាក់ពន្ធនាការពី១ថ្ងៃ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១០០០រៀល ទៅ ១សែនរៀល៕


No comments:

Post a Comment

Pages