រមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តស្ទឹងត្រែង មានទទួលភ្ញៀវ ទៅកម្សាន្ត ផ្គើននឹងការណែនាំ របស់មន្ទីរទេសចរណ៍ខេត្ត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

រមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តស្ទឹងត្រែង មានទទួលភ្ញៀវ ទៅកម្សាន្ត ផ្គើននឹងការណែនាំ របស់មន្ទីរទេសចរណ៍ខេត្ត

 ស្ទឹងត្រែង៖មណីយដ្ឋានក្នុងខេត្តស្ទឹងត្រែង ជាច្រើនកន្លែង នៅតែបន្តបើកអាជីវកម្ម ឲ្យមានភ្ញៀវចេញចូល ទៅកម្សាន្ត មិនស្ដាប់តាមការណែនាំ ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ​ ១៩។

សកម្មភាពនោះ ត្រូវគេមើលឃើញថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនបានយកចិត្តទុកដាក់ រឹតបន្តឹងហាមឃាត់ ទៅលើម្ចាស់ ឬក៏អ្នកគ្រប់គ្រងរមណីយដ្ឋាន នោះឡើយ។លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ថាៈ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ នៅតែមានភ្ញៀវ ទៅកម្សាន្តប្រមូលផ្ដុំ ក្នុងថ្ងៃចូលបុណ្យចូលឆ្នាំ បើទោះបីជាបានដាក់បម្រាម រួចមកហើយក្តី។

លោកបាននិយាយបន្តថាៈ ម្ចាស់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ មួយចំនួន ពុំបានអនុវត្ត ទាំងស្រុង តាមការណែនាំឡើយ។ប្រធានមន្ទីរទេសចរណ៍ខេត្ត លើកឡើងទៀតថាៈ បើទោះបីជាមិនអនុញ្ញាត អោយមានការជួបជុំគ្នា ដើម្បីជៀសវាង ការប្រមូលផ្តុំ យ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកទៅកម្សាន្ត ជួបជុំមិនស្ដាប់តាមការណែនាំ របស់មន្ទីរទេសចរណ៍ដែរ។ នេះគឺជាការព្រួយបារម្ភមួយ៕ប្រភពរស្មីកម្ពុជា

         

No comments:

Post a Comment

Pages