ភ្នំពេញ៖ថ្ងៃនេះយេីងបានទទួលដំណឹងអំពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល “ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស” ដែល សម្តេចតេជោនាយករដ្ឋមន្រ្តីបានចុះហត្ថលេខានៅថ្ងៃទី ២៥ ខែ មេសា ២០២១ ។ ប៉ុន្កែបងប្អូនខ្លះនៅមានចម្ងល់ ខ្ញុំសូមពន្យល់បន្ថែមខាងក្រោម:-។១)ភ្នំពេញ និងតាខ្មៅគឺនៅបិទខ្ទប់ដដែល។ ចៅហ្វាយក្រុងភ្នំពេញក៏បានបញ្ជាក់ច្បាស់រួចហើយដែរ។ តំបន់ទាំង២នេះមិនទាន់ដឹងថាពេលណាត្រូវបើកអោយចរាចរណ៍ជាធម្មតាឡើងវិញនៅឡើយទេ។
២) រមណីយដ្ឋាន (ទីកន្លែងទេសចរណ៍ទៅកំសាន្ត) ទូទាំងប្រទេសគឺបើកឡើងវិញហើយ។ ពីខេត្តមួយទៅខេត្តមួយក៏បើកអោយធ្វើដំណើរឡើងវិញដែរ។ ប៉ុន្តែចំពោះកន្លែងមួយចំនួននៅតាមបណ្តាខេត្តដែលអាជ្ញាធរខេត្តកំពុងបិទខ្ទប់ (ដោយសារទីនោះនៅមានការរាត្បាតជំងឺកូវីដ១៩ ខ្លាំងនៅឡើយ) គឺតំបន់នោះនៅតែបិទមិនអោយចេញចូលដដែល។ អាជ្ញាធរខេត្តនឹងជម្រាបជូនបងប្អូននៅពេលក្រោយ ប្រសិនបើតំបន់មួយចំនួននោះនឹងត្រូវបើកឡើងវិញក្នុងពេលវេលាណាមួយ។
យេីងនៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ ហេីយអនុវត្ត 3ការពារ -3កុំ និងចាក់វ៉ាក់សាំងដេីម្បីទប់ស្កាត់ការឆ្លងកូវីដ-19 ហេីយបេីមិនចាំបាច់ទេ កុំចេញក្រៅផ្ទះ។ ចំពោះយេីងនៅទីក្រុងភ្នំពេញគឺបន្តរស់នៅក្នុងផ្ទះ កុំចេញក្រៅផ្ទះអោយសោះ ទុកអោយក្រសួងមានសមត្ថកិច្ចនិងអាជ្ញាធរបន្តធ្វេីកិច្ចការជាបន្តទៀតដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-19។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ (old pic)
No comments:
Post a Comment