សៀមរាប៖ជីតាបានចាប់ រំលោភចៅឯងជាច្រើនដងទើបបែកធ្លាយ ហើយត្រូវបានប៉ូលិសឃាត់ខ្លួន។ សកម្មភាពរំលោភបានកើតឡើងតាំងពីអំឡុងខែកុម្ភៈ មកម្ល៉េះប៉ុន្តែទើបបែកធ្លាយ។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនខេត្តសៀមរាប ឪ្យដឹងថា ជនសង្ស័យបានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៣ ខែមេសា តាមបញ្ជាតំណាងអយ្យកាអមសាលាដំបូងខេត្ត ក្រោយជននេះសារភាព។លោកបន្តថា កាលពីថ្ងៃទី០៣ខែមេសា ឈ្មោះ ធី ជា ដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះ បានមកប្តឹង នៅប៉ុស្តិ៏នគរបាលរដ្ឋបាលស្រង៉ែថា ក្មេងរងគ្រោះអាយុ ៤ ឆ្នាំ បានប្រាប់ថា តា ឈ្មោះលាក់ លាង រំលោភសេពសន្ថវៈមកលើខ្លួនបាន ៣ដង ។ ក្រោយពីទទួលបណ្តឹង លោកបានរាយការជូន ព្រះរាជអាជ្ញា សុំគោលការ ។
ភ្លាមនោះកម្លាំងរបស់លោក សហការជាមួយកំលាំងប៉ុស្តិ៏ស្រង៉ែកោះ ហៅឈ្មោះ លាក់ លាង ភេទប្រុសអាយុ៥២ឆ្នាំ ទីលំនៅសង្កាត់ស្រង៉ា ក្រុងសៀមរាប មកធ្វើការសាកសួរ។ ឆ្លងកាត់ការសាកសួរជននេះ បានសារភាពថា បានរំលោភចៅបង្កើតរបស់ខ្លួនបានចំនួនតែ ២ ដងទេ គឺពិតប្រាកដមែន កាលពីអំឡុងខែកុម្ភ:។លោកនាយការិយាល័យ បញ្ជាក់ថា ក្រោយពេលសាកសួរនិងចាប់ខ្លួនជនខាងលើ សមត្ថកិច្ចបានកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ចំណែក កុមារីរងគ្រោះដែលជាក្មេងកំព្រារស់នៅជាមួយជីតា ជាជនសង្ស័យ យើងបានប្រគល់ឲ្យមន្ទីរ សង្គមកិច្ចខេត្តសៀមរាប ដើម្បីគ្រប់គ្រងតាមជំនាញ៕
No comments:
Post a Comment