ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ជាថ្ងៃដំបូងនៃគម្រោង២ម៉ឺនដុល្លារ របស់ លោក ហ៊ាង រតនា បានប្រគល់នូវសាច់មាន់ចំនួន៣២០គីឡូ និងពងមាន់ចំនួន១០៥០ពង ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាម្ហូបអាហារជូនដល់កម្លាំងប្រចាំការតាមគ្រប់គោលដៅបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
បើយោងតាមដារាជើងចាស់ ហ៊ាង រតនា បានប្រាប់អ្នកសារព័ត៌មានថា នេះជាការចូលរួមចំណែកដ៏តូចទេ ជាមួយរាជរដ្ឋាភិបាល ពិសេសគឺកងកម្លាំងដែលជាសមត្ថកិច្ចបានអនុវត្តយ៉ាងម៉ត់ចត់និងចូលរួមទប់ស្កាត់តាមប្រសាសន៍សម្តេចតេជោ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវអនុវត្តតាមការណ៍ណែនាំ ដើម្បីចូលរួមកំចាត់នូវជំងឺកូវិដ១៩នេះ ឱ្យរួចផុតចេញពីប្រទេសកម្ពុជាឆាប់ៗនេះ ហើយអ្វីដែលលោកនិងបន្តចូលរួមបន្ថែមនោះ ប្រជាពលរដ្ឋជាប់តំបន់ក្រហមនានាផងដែរ។មិនតែប៉ុណ្ណោះ លោក ហ៊ាង រតនា នៅតែបន្តធ្វេីការងារសប្បុរសធម៌បន្តទៀត ដោយលោកបានស្នេីរសុំទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដេីម្បីទិញអង្ករ ២០តោន ដេីម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ចូលរួមជួយពួកគាត់ក្នុងគ្រាលំបាក។
នៅពេលបានអង្ករមកលោកនឹងយកទៅចែកជូនប្រជាពលរដ្ឋ ហេីយលោកនឹងបន្តការងារមនុស្សធម៌នេះបន្តបន្ទាប់ រហូតដល់ចុងឆ្នាំ២០២១។ក្នុងឱកាសនោះដែរ លោក ហ៊ាង រតនា ក៏បានថ្លែងនិងកោតសសើរដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំនួសមុខ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមមាញឹកបម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ចុះល្បាតគ្រប់គោលដៅ ខិតខំ ចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលគួរអោយកត់សំគាល់។
ជាចុងក្រោយ លោក ហ៊ាង រតនា បានសន្យាថា លោកនិងខិតខំចូលរួមបន្តនូវគម្រោងបន្ទាប់ តាមបណ្តា រាជធានីខេត្តនានា ក្នុងរយៈពេលនេះរហូតដល់ខែឧសភា ឆ្នាំ២០២១ ធ្វើយ៉ាងណាអោយដល់ដៃប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយជាបន្ទាន់ ជាពិសេសបងបងកងកម្លាំងដែលជាសមត្ថកិច្ចគ្រប់គោលដៅ តាមបណ្តារាជធានីខេត្ត ។ ម្យ៉ាងវិញទៀតចំពោះបងប្អូនប្រជាពលរដ្ឋណាបើត្រូវការចាំបាច់និងខ្វះខាត សូមទំនាក់ទំនងផ្ទាល់ លោក ហ៊ាង រតនា តាម រយៈ Facebook Heang Rottana។
No comments:
Post a Comment