វីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា ទោះវ៉ាក់សាំងក៏មិនអាចទប់ទល់បាន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

វីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា ទោះវ៉ាក់សាំងក៏មិនអាចទប់ទល់បាន

បរទេស៖អ្នកជំនាញម្នាក់បានព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនរបស់ឥណ្ឌា អាចមានភាពធន់នឹងវ៉ាក់សាំង។លោកវេជ្ជបណ្ឌិត Danny Altmann សាស្រ្តាចារ្យផ្នែកភាពស៊ាំនៅសកលវិទ្យាល័យ Imperial College London បាននិយាយថា ប្រទេសឥណ្ឌាគួរតែស្ថិតនៅក្នុង “បញ្ជីក្រហម” របស់រដ្ឋាភិបាលនៃបណ្តាប្រទេសនានា ដោយសារតែវីរុសបំប្លែងខ្លួនថ្មីនេះ។

សេវាសុខភាពសាធារណៈអង់គ្លេសបានរាយការណ៍ថា វីរុសបំប្លែងខ្លួនឥណ្ឌាចំនួន៧៣ករណី ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស ហើយ៤ករណីរកឃើញនៅ ស្កុតឡែន។យ៉ាងណាក្តី បច្ចុប្បន្ន ក្រុមមន្រ្តីបានកំណត់ ដាក់វីរុសនេះនៅក្រោមការស៊ើបអង្កេត ដោយមិនទាន់ចាត់ទុកថាវាជាវីរុសនៃការព្រួយបារម្ភ ដូចវីរុសបំប្លែងខ្លួនប្រេស៊ីលឬអាហ្វ្រិកខាងត្បូងនោះទេ។

ប៉ុន្តែសាស្រ្តាចារ្យ Altmann និយាយថា គាត់កំពុងសង្ស័យថា កំឡាយរបស់វីរុសបំប្លែងខ្លួនឥណ្ឌានឹងកើនឡើងដល់កម្រិតនៃការព្រួយបារម្ភ ព្រោះវាអាចគេចផុតពីវ៉ាក់សាំងដែលកំពុងអភិវឌ្ឍ។លោកបន្ថែមថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានរកឃើញនៅក្នុង “សមាមាត្រដ៏ខ្ពស់” ក្នុងចំណោមករណីវិជ្ជមាននៅប្រទេស ឥណ្ឌា។

ស្របពេលជាមួយគ្នានោះ លោក Paul Hunter សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ East Anglia ក៏បាននិយាយផងដែរថា វីរុសបំប្លែងខ្លួនឥណ្ឌា កំពុងបង្កក្តីព្រួយបារម្ភ។លោកបានប្រាប់កាសែត Times ថា “នៅពេលដែលអ្នកក្រឡេកមើលវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង វាមានសមត្ថភាពដែលអាចគេចផុតពីវ៉ាក់សាំង។ កំឡាយរបស់វា ធ្វើឲ្យវ៉ាក់សាំងផ្តល់ភាពស៊ាំបានតិចតួចបំផុត”៕

No comments:

Post a Comment

Pages