ក្រុងតាខ្មៅ៖ ឯកឧត្តមបណ្ឌិត ម៉ៅភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបន្តដឹកនាំក្រុមការងារ ចុះផ្តល់កម្លាំងចិត្ត និងនាំយកអំណោយ ជាថវិកា គ្រឿងឧបភោគ បរិភោគ ជែលសម្លាប់មេរោគ ផ្តល់ដល់កម្លាំងចំរុះឈរជើង កំពង់ប្រចាំការ នៅតាមគោលដៅ ចំនួន១៥មណ្ឌល សកម្មភាពប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ នៅសង្កាត់កំពង់សំណាញ់ នាព្រឹកថ្ងៃទី២៧មេសានេះ។ គួរបញ្ជាក់ថា៖ នេះជាលើកទី៣ហើយ បន្ទាប់ពីឯកឧត្ដមបណ្ឌិត បានចុះផ្តល់កម្លាំង និងនាំអំណោយផ្តល់ ដល់កម្លាំងចំរុះឈរជើង ប្រចាំតាមគោលដៅ មណ្ឌលនៅ សង្កាត់តាខ្មៅ សង្កាត់ដើមមៀន ក្នុងអំឡុងបិទខ្ទប់ភូមិសាស្ត្រក្រុងតាខ្មៅ ។
នៅតាមគោលដៅមណ្ឌល សកម្មភាព និមួយៗ សង្កាត់កំពង់សំណាញ់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានបញ្ជាយ៉ាងមុឺងម៉ាត់ ដល់កម្លាំងចំរុះឈរជើង តាមគោលដៅមណ្ឌល ត្រូវបន្តរឹតបន្តឹង អនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្តាល អោយបានមុឺងម៉ាត់បំផុត ដោយណែនាំ ផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ងោយមានការអត់ធ្មត់ សូមកុំចេញពីផ្ទះបើមិនមានការចាំបាច់ មិនត្រូវចេញពីផ្ទះមួយទៅផ្ទះមួយ ហាមដាច់ខាតការធ្វើដំណើរ ឆ្លងកាត់ពីភូមិមួយទៅភូមិមួយទៀត។ ក្នុងករណីមានការចាំបាច់ត្រូវចេញមកខាងក្រៅ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគោរពអនុវត្តតាម គោលការណ៍ ណែនាំរបស់
ក្រសួងសុខាភិបាល និងវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន គឺ «៣ការពារ និង៣កុំ »សំដៅបង្ការ ទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។អំណោយ ដែលបានឧបត្ថម្ភដល់មណ្ឌលសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់កំពង់សំណាញ់ទាំង១៥ មណ្ឌល ដោយក្នុងមួយមណ្ឌលទទួលបាន អង្ករ ៥០គីឡូក្រាម មី២កេស ម៉ាស់ ២ប្រអប់ ជេលសម្លាប់មេរោគចំនួន ១០ដបតូច ពងទាចំនួន ៥០គ្រាប់ និងថវិកា ១០ម៉ឺនរៀល។
No comments:
Post a Comment