២សប្តាហ៍ទៀត ប្រទេសឥណ្ឌា នឹងក្លាយជា “ឋាននរក ដោយសារតែការរីករាលដាល ជំងឺកូវីដ១៩ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

២សប្តាហ៍ទៀត ប្រទេសឥណ្ឌា នឹងក្លាយជា “ឋាននរក ដោយសារតែការរីករាលដាល ជំងឺកូវីដ១៩


ឥណ្ឌា៖វេជ្ជបណ្ឌិតម្នាក់ ដែលដើរតួនាទីយ៉ាងសំខាន់អំឡុងការផ្ទុះឡើងនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បានព្រមានថា រយៈពេល២សប្តាហ៍ទៀត ប្រទេសឥណ្ឌានឹងក្លាយជា “ឋាននរក”។

លោកវេជ្ជបណ្ឌិត Shaarang Sachdev មកពីមន្ទីរពេទ្យឯកទេសសុខភាពពិសេស Aakash បាននិយាយថា ប្រទេសឥណ្ឌា កំពុងជួបប្រទះចំណុចអាក្រក់ដ៏បំផុត នៃជំងឺរាតត្បាតនេះ។

ឥណ្ឌា បានប្រកាសពីអ្នកឆ្លងថ្មីចំនួន ៣៥២,៩៩១នាក់និងអ្នកស្លាប់២,៨១២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាចំនួន​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​ក្នុង​ពិភព​លោក ដោយបាន​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍។

ថ្លែងប្រាប់ទូរទស្សន៍ Sky News លោកវេជ្ជបណ្ឌិត Sachdev បាននិយាយថា “ពេលនេះ ស្ថានភាពគឺធ្ងន់ធ្ងរបំផុត។ ជំងឺរាតត្បាតនេះ គឺជារោគដ៏អាក្រក់បំផុតដែលយើងមិនធ្លាប់បានឃើញ រហូតមកដល់ពេលនេះ។ ពីរសប្តាហ៍ទៀត នឹងក្លាយជាឋាននរកសម្រាប់យើង”។

ដោយចង្អុលទៅនារីវ័យក្មេងម្នាក់ពាក់ឧបករណ៍ជំនួយខ្យល់ដកដង្ហើម លោកបាននិយាយថា “ស្ត្រីម្នាក់នោះគួរតែស្ថិតនៅក្នុងបន្ទប់ ICU ក្នុងខណៈពេលនេះ នាងបាននៅទីនេះអស់រយៈពេលពីរថ្ងៃមក ហើយពីព្រោះមិនមានគ្រែទេនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់”។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីរដ្ឋ Karnataka លោក B. S. Yediyurappa បាននិយាយថា ស្ថានភាពគឺមិនអាចគ្រប់គ្រងបានទេ។ លោកបន្ថែមថា ការបូជាឬបញ្ចុះសព ត្រូវតែធ្វើឲ្យបានឆាប់រហ័ស និងគោរពតាមលក្ខណៈវិមជ្ឈការដោយមើលតាមកាលៈទេសៈ និងដើម្បីចៀសវាងការប្រមូលផ្តុំគ្នានៅក្នុងកន្លែងបូជាសពនិងទីបញ្ចុះសព។

ឈាបនដ្ឋានចំនួន៧របស់ទីក្រុង Bangalore ត្រូវធ្វើការ២៤ម៉ោងក្នុងមួយថ្ងៃ ដោយសារតែពួកគេព្យាយាមគ្រប់គ្រងបន្ទុកលើសការងារធម្មតារហូតដល់ទៅ ៤ដងឯណោះ។

ការកក់កន្លែងបូជាសពមានដាក់ឈើត្រឹមត្រូវ នៅទីក្រុង Ghaziabad គឺលែងទទួលហើយ ហើយសាកសពកំពុងត្រូវបានដុតនៅតាមទីធ្លាកណ្តាលវាល៕ប្រភពកម្ពុជាថ្មី

No comments:

Post a Comment

Pages