ឯកឧត្តមដួង តារា ៖ សុខភាពសម្តេចតេជោកម្ពុជា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួង តារា ៖ សុខភាពសម្តេចតេជោកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៌ នៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា៖ខ្ញុំផ្ទាល់ក៏បានស្តាប់សារសម្លេងសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលថ្មីៗនេះ ដែលខ្លឹមសារសំខាន់បំផុតនោះគឺផ្តល់ឱកាសអោយកងទ័ពជំនាញពេទ្យបានចូលរួមជួយចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង “តំបន់ក្រហម” ដែលជា “តំបន់បិទខ្ទប់“ នៅភ្នំពេញអោយបានឆាប់បំផុត ដើម្បីកុំអោយបងប្អូនមានការភ័យព្រួយ ខ្លាំង។ ខ្ញុំសូមចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការផ្តល់អាទិភាពចាក់វ៉ាក់សាំងជូនបងប្អូននៅក្នុងតំបន់ក្រហម បើទោះបីបងប្អូនមកពីណាក៏ដោយ។ ក្នុងសារសម្លេងនោះ បើយើងស្តាប់ទៅគឺអាចឮសម្លេងដកដង្ហើម ដែលពេលនោះសម្តេចកំពុងហាត់កីឡា។ ច្បាស់ណាស់បើយើងកំពុងហាត់កីឡា ហាត់ផង និយាយផងគឺសម្លេងឮបែបហ្នឹងហើយ។ ប៉ុន្តែមានជនខិលខូចមួយចំនួនបានប្រឌិតទៅជារឿងផ្សេង ព្រោះជាជំនាញពួកជនអាក្រក់ទាំងនោះ។

ក្នុងនាមខ្ញុំជាជំនួយការផ្ទាល់ សម្តេចតេជោ ខ្ញុំសូមជម្រាបជូនបងប្អូនជ្រាបថា ក្នុងពេលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺសម្តេចលោកហត់នឿយខ្លាំងណាស់ក្នុងការគិតគូរដោះស្រាយបញ្ហាគ្រប់យ៉ាងដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។ ជាការពិតក្នុងមួយថ្ងៃៗគឺយើងបានសម្រាកច្រើនជាងលោកទៅទៀត។ ប៉ុន្តែទោះបែបនេះក្តីសុខភាពលោកនៅតែល្អរឹងមាំជានិច្ច ហើយក្នុងពេលអញ្ជើញធ្វើដំណើរទៅក្រៅប្រទេស សម្តេចតេជោលោកពាក់ម៉ាសផងនិងពាក់ស្រោមដៃផង គឺលោកប្រយ័ត្នប្រយែងសុខភាពខ្លាំងបំផុត។ក្នុងពេលអញ្ជើញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២៣ មេសា កន្លងទៅនេះ គឺខ្ញុំបានឃើញសម្តេចលោកមានសុខភាពល្អរឹងមាំដដែលទាំងក្នុងពេលអញ្ជើញឡើងជណ្តើរយន្តហោះជាមួយដំណើរដ៏ស្វាហាប់ ហើយពេលនោះខ្ញុំក៏បានថតរូបសម្តេចមួយចំនួនផងដែរ។ 

ក្នុងពេលអញ្ជើញធ្វើដំណើរអស់រយៈពេល៣ម៉ោងនៅលើយន្តហោះទៅកាន់ឥណ្ឌូនេស៊ី និងក្នុងពេលប្រជុំពេញមួយថ្ងៃនៅថ្ងៃទី ២៤ មេសា សម្តេចតេជោមិនសម្រាកនៅទីនោះ ហើយបានអញ្ជើញដឹកនាំគណៈប្រតិភូវិលត្រឡប់មកកម្ពុជាទាំងយប់ដែលមកដល់ជិតម៉ោង១០យប់ ក៏សុខភាពលោកនៅតែរឹងមាំល្អដដែល។ ចំពោះខ្ញុំ សម្តេចតេជោពិតជាមានកម្លាំងពិសេសទាំងថាមពលសម្លេង និងថាមពលរាងកាយ។ រីឯរូបខ្ញុំវិញអាយុនៅក្មេងផងក៏មានអារម្មណ៍ថាហត់អស់កម្លាំង ហើយខ្ញុំតែងលួចសរសើរក្នុងចិត្តគ្រប់ពេល ជាពិសេសក្នុងពេលអញ្ជើញទៅប្រជុំនៅបរទេសគឺសម្តេចលោកមានកម្លាំងថាមពលខ្លាំង ទោះបីការប្រជុំនោះមិនបានសម្រាកក៏ដោយ! ពេលខ្លះសូម្បីតែរូបខ្ញុំក៏មិនអាចទៅរួចដែរ។ 

កម្ពុជាមានសំណាងខ្លាំងណាស់ ដែលយើងមានមេដឹកនាំមានសុខភាពល្អរឹងមាំដូច សម្តេចតេជោ ហ៊ុន សែន ដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពឈ្លាសវៃម៉ឺងម៉ាត់ហ្មត់ចត់ដែលគិតផលប្រយោជន៍អាយុជីវិតប្រជាពលរដ្ឋជាធំសំខាន់បំផុត។ យើងខ្ញុំជាពលរដ្ឋស្រឡាញ់សន្តិភាព សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតមានសុខភាពល្អបរិបូរណ៍រឹងមាំជានិច្ច! ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕











No comments:

Post a Comment

Pages