ជំនុំជម្រះ​សំណុំរឿង​អតីត​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២ និង​បក្ខពួក​ល្មើស​នឹង​បំរាម​រាជរដ្ឋាភិបាល​នៅ​រសៀល​ថ្ងៃទី​២៩ មេសា​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ជំនុំជម្រះ​សំណុំរឿង​អតីត​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២ និង​បក្ខពួក​ល្មើស​នឹង​បំរាម​រាជរដ្ឋាភិបាល​នៅ​រសៀល​ថ្ងៃទី​២៩ មេសា​

ភ្នំពេញ​៖សំណុំរឿង​អតីត​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២ និង​មនុស្ស​២​នាក់​ទៀត​ល្មើស នឹង​បំរាម​រាជ​រដ្ឋា​​ភិបាល ត្រូវបាន​បញ្ជូនទៅ​បើកសវនាការ​ជំនុំជម្រះ​ផ្ទាល់​នៅ​រសៀល​ថ្ងៃទី​២៩ ខែមេសា ស្អែក​នេះ​។ នេះ​តាម​ការបញ្ជា​ក់លោក គា អ៊ា​វ មេធាវី​ការពារ​ជនជាប់ចោទ​អតីត​ឧ​ត្ត​ម​សេនីយ៍​។ លោក​មេធាវី គា អ៊ា​វ បានបញ្ជាក់​ទៀតថា សវនាការ​នេះ មាន​លោក​អ៊ុក សុវណ្ណារិទ្ធ ជា​ចៅក្រម​ជំនុំជម្រះ និង​លោក​ឡុង ជាប ជា​តំណាង​អយ្យ​ការ​។​​គួ​រំលឹកថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ព្រះមហាក្សត្រ បាន​ដក​ស័​ក្ត និង​បណ្តេញ​ពី​ក្របខណ្ឌ​នគរ​បាលជាតិ ចំពោះ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​ម្នាក់ ដែល​ផឹកស៊ី​រាំ ច្រៀង និង​លេង​ប៉ាត​ម្ស៉ៅ បំពាន​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ព្រមទាំង​អំពាវនាវ​ឱ្យ​យ​តុលាការ​កាត់ទោស​បុគ្គល​នេះ ឱ្យបាន​ម៉ឺងម៉ាត់​ជាទីបំផុត​។​

​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​យប់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​ទី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ រួម​មាន​៖។១-​ឈ្មោះ អ៊ុង ចាន់​ធួ​ក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​ទីតាំង​ផ្ទះជួល ឋានៈ​អនុប្រធាន​សេនាធិការ នៃ​អគ្គ​ស្នង​ដ្ឋា​ន​ការ​នគរបាលជាតិ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ​។​២-​ឈ្មោះ ឡាយ ភា​រុណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅផ្ទះ​ឈ្មោះ អ៊ុង ចាន់​ធួ​ក​។​៣-​ឈ្មោះ កុក ឃី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅផ្ទះ អ៊ុង ចាន់​ធួ​ក​។ដោយឡែក​មនុស្ស​មួយចំនួនទៀត​បាន​រត់​ចូល​ផ្ទះជួល​អស់​ពេល​សមត្ថកិច្ច​ទៅដល់​៕​

No comments:

Post a Comment

Pages