ភ្នំពេញ៖កាលពីថ្ងៃច័ន្ទទី ២៦ មេសា ២០២១កន្លងទៅ
លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី បានសរសេរក្នុង facebook ផ្លូវការលោកថា “អ្នកភ្នំពេញរស់នៅក្នុងផ្ទះក្នុងតំបន់បិទខ្ទប់ល្អប្រសើរជាងខ្ញុំខ្លាំង”។ ចំណងជើងនៃអត្ថបទនេះបានធ្វើអោយមានការទាក់ទាញចង់អានថាតើខ្លឹមសារក្នុងនោះមានន័យយ៉ាងណា? មកទល់ថ្ងៃនេះមានអ្នក Like 12.2K និង comments 1076, Share 291។
ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ រួមទាំងថ្ងៃនេះផងដែរ វិទ្យុអាស៊ីសេរី (RFA) បានបន្តសរសេររិះគន់វាយប្រហារ លោក ដួង តារា ថាបានត្អូញត្អែរលំបាកជាងពលរដ្ឋធម្មតាដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ដូចគ្នា។ វិទ្យុនេះក៏បានលើកយក Comments វាយប្រហារលោកមួយចំនួនមកអានដែលសុទ្ធសឹងជា Comments ដែលអាស៊ីសេរីពេញចិត្ត។ សួរថា តើ Comments ទាំងនោះត្រូវបានវាយចូលដោយអ្នកណា? ក្រុមវិទ្យុនេះ ឬជា comments មកពីគណបក្សប្រឆាំង? យើងមិនអាចដឹងទេ។ ប៉ុន្តែបើអានខ្លឹមសារស៊ីជម្រៅលើអត្ថបទ លោក ដួង តារា ហើយពិចារណាដោយគតិបណ្ឌិតគឺឃើញថាលោកសរសេរបានត្រឹមត្រូវជាមួយនឹងការលើកទឹកចិត្តពលរដ្ឋអោយបន្តអត់ធ្មត់ស៊ូទ្រាំរស់នៅក្នុងតំបន់បិទខ្ទប់កុំអោយចេញក្រៅផ្ទះខ្លាចឆ្លងកូវីដ១៩។
ការលើកទឹកចិត្តគឺ លោក ដួង តារា បាននិយាសំដៅលើស្ថានភាពដែលខ្លួនលោកផ្ទាល់កំពុងរស់នៅក្នុងតំបន់បិទខ្ទប់ដូចគ្នាជាមួយពលរដ្ឋ ប៉ុន្តែខុសគ្នាត្រង់ស្ថានភាពពលរដ្ឋមិនបានជាប់ធ្វើចត្តាឡីស័ក១៤ថ្ងៃដូចរូបលោក នេះគឺបញ្ជាក់ថាពលរដ្ឋមានស្ថានភាពល្អប្រសើរជាងលោកពិតប្រាកដ។ លោក ដួង តារា ក្រោយពីវិលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីវិញកាលពីថ្ងៃទី ២៤ មេសា គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយដែលពេលនេះគឺកំពុងរស់នៅក្នុងបន្ទប់តែម្នាក់ឯង ទទួលទានបាយទឹកតែម្នាក់ឯង មិនមានសំណាងបានរស់នៅក្នុងផ្ទះជួបជុំប្រពន្ធកូនដោយផ្ទាល់ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ដូចគ្នាប៉ុន្តែបានរស់នៅបាយទឹកជួបជុំប្រពន្ធកូនក្រុមគ្រួសារ។ ចំណុចនេះហើយដែលលោក ដួង តារា និយាយថាស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋពេលនេះគឺប្រសើរជាងស្ថានភាពលោក ដែលវិទ្យុអាស៊ីសេរីយកទៅពន្លាត់ទៅជារឿងអាក្រក់អោយប្រជាពលរដ្ឋស្អប់រូបលោកទៅវិញ។ ប៉ុន្តែប្រជាពលរដ្ឋមិនបានស្អប់ លោក ដួង តារា គឺកាន់តែស្អប់វិទ្យុអគតិមួយនេះកាន់តែខ្លាំងឡើង។ នរណាក៏ដឹងដែរថាគំនិតអាក្រក់ស្មោគគ្រោកបំផុតរបស់វិទ្យុអាស៊ីសេរី គឺតែងតែវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីនៃរាជរដ្ឋាភិបាល បើទោះបីជាគេបានធ្វើល្អយ៉ាងណាក្តី ក៏វប្បធម៍វិទ្យុអគតិមួយនេះនៅតែបន្តប្រឌិតទៅជារឿងមិនល្អដដែល ដែលបានធ្វើអោយឈ្មោះវិទ្យុនេះកាន់តែសាបរលាបពីសង្គមកម្ពុជា។ វិទ្យុអត់ប្រយោជន៍មួយនេះ គ្មានអ្វីនិយាយល្អពីកម្ពុជាតាំងពីដើមមកហើយ។
ក្នុងអត្ថបទលោក ដួង តារា គឺគាត់បានអំពាវនាវអោយពលរដ្ឋទាំងនៅទីក្រុងដល់ស្រុកស្រែជនបទដាច់ស្រយាលរស់នៅប្រុងប្រយ័ត្នកុំអោយឆ្លងកូវីដ១៩ ព្រោះជីវិតមិនអាចទិញបានឡើយ។ តាមពិតទៅអត្ថបទនេះមានន័យអប់រំជាមួយគោលបំណងល្អក្នុងការលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋអោយចេះតស៊ូអត់ធ្មត់ទ្រាំលំបាកប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅក្នុងស្ថានភាពដ៏លំបាកនេះ។ ប៉ុន្តែអាស៊ីសេរីដែលមានបុគ្គលិកខួរក្បាលយល់ដឹងអន់មានកម្រិតអគតិបានសរសេរប្រាសចាកការពិតទៅវិញហើយប្រឌិតថា លោក ដួង តារា មានទ្រព្យសម្បត្តិស្តុកស្តម្ភ មាននាឡិការតម្លៃរាប់ពាន់ដុល្លារ មានចិញ្ចៀនពេជ្រ និងរស់នៅក្នុងវីឡាដ៏ស្កឹមស្កៃ។ ត្រង់ចំណុចនេះ គឺវិទ្យុអាស៊ីសេរីកាន់តែនិយាយភ្លឺបំភ្លឺសការពិតខ្លាំងថែមទៀត ព្រោះសព្វថ្ងៃនេះ លោក ដួង តារា គាត់រស់នៅផ្ទះល្វែង១ជង់ មិនមែនជាវីឡាអីទេ។ ប៉ុន្តែនេះជាចេតនាអាក្រក់របស់វិទ្យុនេះដែលបានសរសេរប្រឌិតគួរអោយស្អប់ខ្ពើម។
អ្នកសារព័ត៌មានស្ទើរតែទាំងអស់បានស្គាល់ផ្ទះល្វែង លោក ដួង តារា ហើយនៅថ្ងៃនេះទៀតសោតគាត់បានផ្តល់អំណោយអង្ករ មី ត្រីខ ដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងបងប្អូនអ្នកកាសែតជាច្រើនរយនាក់ដែលដាច់ស្បៀងប្រកបដោយក្តីអាណិតស្រឡាញ់រាប់អានពិតប្រាកដមិនដូចវិទ្យុអគតិអាស៊ីសេរីនិយាយប្រឌិតឡើយ។ ការពិតគឺអាស៊ីសេរីទេ ដែលគ្មានប្រយោជន៍ មិនបានជួយអីដល់ពលរដ្ឋនៅក្នុងស្ថានភាពខ្វះខាតស្បៀង បែរទៅជាបំពុលបរិយាកាសសង្គមទៅវិញ។ នេះជាសារជាតិអាក្រក់ជួរជាតិបំផុតរបស់វិទ្យុអគតិអាស៊ីសេរី ។
ទន្ទឹមនឹងការសរសេរស្មោគគ្រោកគ្មានការពិត វិទ្យុមួយនេះមិនបានសរសេរអ្វីដែលជាសកម្មភាពមនុស្សធម៍នៃការចូលរួមចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមពិតដល់ពលរដ្ឋដោយគ្មានការរើសអើង ព្រមទាំងសកម្មភាពល្អៗដែលលោក ដួង តារា កំពុងចូលរួមនៅក្នុងរាជរដ្ឋាភិបាលឡើយ។ ចំណុចនេះហើយដែលបង្ហាញថា វិទ្យុអាស៊ីសេរីមានបុគ្គលិកខ្មែរប្រកបដោយសមត្ថភាពចំណេះដឹងអន់ថយខួរក្បាលមានកម្រិតគ្មានការជឿនលឿនដូចឈ្មោះពិតនៃវិទ្យុសហរដ្ឋអាមេរិក។ រស់នៅក្នុងប្រទេសជឿនលឿន ជាពិសេសខ្មែរអាមេរិកាំងដែលកំពុងបម្រើការអោយវិទ្យុអាស៊ីសេរី គួររៀនសូត្រហើយមានខួរក្បាលជឿនលឿនចេះលើកស្ទួយគាំទ្រមនុស្សល្អៗអោយគេមានទឹកចិត្តចូលរួមជួយសង្គមជាតិនោះទើបល្អប្រសើរ៕
No comments:
Post a Comment