អំណោយដ៏ថ្លៃថ្លា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ត មេបញ្ជាការកងទ័ពជើងគោក ត្រូវបានចែកជូនដល់ដៃកងទ័ព - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អំណោយដ៏ថ្លៃថ្លា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ត មេបញ្ជាការកងទ័ពជើងគោក ត្រូវបានចែកជូនដល់ដៃកងទ័ព

បាត់ដំបង៖នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំក្រុមការងារ និងកងកម្លាំងកងពល នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមមានស័ង្កសីចំនួន ៣០សន្លឹក ថវិកាចំនួន ៧០០,០០០រៀល (ប្រាំពីរសែនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតប្រគល់ជូន និងជួយជួសជុលផ្ទះជូន ព្រឹន្ទបាលឯក លឹម ណន យុទ្ធជនកងអនុសេនាធំទី១ វរសេនាតូចលេខ៥៣៤ កងពលតូចថ្មើរជើងលេខ៥៣ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅក្នុងភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅក្នងឱកាសនោះផងដែរ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ក៏បានអញ្ជើញសួរសុខទុក្ខយោធិនឈ្មោះ ទិន ង៉ុយ មេបញ្ជាការរង កងអនុសេនាធំទី១ វរសេនាតូចលេខ៥៣៤ និងភរិយាឈ្មោះ សាន សាវេត មានជំងឺជាទម្ងន់ទាំងពីរនាក់សម្រាកព្បាបាលនៅផ្ទះ ស្ថិតនៅក្នុងភូមិកណ្តោល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ឯកឧត្តម មេបញ្ជាការកងពល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនគ្រួសារយោធិនក្នុងឱកាសនោះ រួមមានថវិកាចំនួន ២,៨០០,០០០រៀល (ពីរលានប្រាំបីសែនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ។

 នៅក្នុងពេលនោះ គ្រួសារយោធិនមានសេចក្តីរំភើបរីករាយ និងបានថ្លែងអំណរគុណទាំងទឹកភ្នែក ជូនពរដល់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលលោកតែងតែគិតគូរពីសុខទុក្ខយោធិនក្រោមឱវាទមិនរើសមុខ និងសូមជូនពរឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវមានសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច។ដោយមើលឃើញសភាពជំងឺធ្ងន់ធ្ងរមិនអាចសម្រាកព្យាបាលនៅផ្ទះបានតទៅទៀត ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល បានបញ្ជាឲ្យរថយន្តសង្គ្រោះគិលានដ្ឋានកងពលដឹកបញ្ជូនពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ពពីរ) ខេត្តបាត់ដំបង៕







No comments:

Post a Comment

Pages