មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីចាប់រំលោភនារីម្នាក់នៅក្នុងភូមិសាមគ្គីមានជ័យ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីចាប់រំលោភនារីម្នាក់នៅក្នុងភូមិសាមគ្គីមានជ័យ

ខេត្តបន្ទាយមានជ័យ ៖នាថ្ងៃអាទិត្យទី១៨ខែមេសាឆ្នាំ២០២១នេះ បុរសម្នាក់ចេញពីខេត្តបន្ទាយមានជ័យទៅលេងនិងប្រពន្ធនៅក្រុងប៉ោយប៉ែតដែលស្ត្រីជាប្រពន្ធនោះបានជួលបន្ទប់នៅជាមួយនិងនារីរងគ្រោះ នៅពេលស្រវឹងដោយមិនឃើញប្រពន្ធមិននូវ បុរសម្នាក់ នោះក៏ចាប់រំលោភនារីរងគ្រោះបានសម្រេចក្រោយពីកើតហេតុរួចនារីរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅកងរាជអាវុធហត្ថ ក្រុង ប៉ោយប៉ែត ដោយទទួលបានពាក្យបណ្តឹង ភ្លាម 

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានដឹកនាំ កម្លាំងកងរាជអាវុធហត្ថ ១ ក្រុម ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់នៅនិងកន្លែងនៅ ប្រតិប្រតការណ៍នេះ ប្រព្រឹត្តទៅ នៅវេលាម៉ោង០២ និង០០នាទីយប់ឈាន ចូលថ្ងៃទី១៧ខែមេសា ឆ្នាំ២០២១នៅចំណុចបន្ទប់ជួលជិតខារ៉ាអូខេអេផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។លោកវរ:សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត  បានឲ្យដឹងបន្តទៀតថាជនសង្ស័យមាន»ឈ្មោះ អៀក សេងថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចំណែកជនរងគ្រោះមានឈ្មោះ អ.វ  អាយុ៣២ឆ្នាំនៅចំណុចបន្ទប់ជួលជិតខារ៉ាអូខេអេផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងទៀតថា ពេលកើតហេតុនោះជនសង្ស័យបានជិះម៉ូតូចេញពីទីរួមខេត្ត បន្ទាយមានជ័យ ទៅលេងប្រពន្ធដែលស្នាក់នៅជាមួយនារីរងគ្រោះខាងលើ ពេលទៅដល់ក្រុងប៉ោយប៉ែតរូបគេពុំបានទៅជួបប្រពន្ធភ្លាមនោះទេដោយរូបគេបានទៅផឹកស៊ីជាមួយមិត្តភក្ដិ បន្ទាប់ពីស្រវឹងរូបគេក៏បានទៅបន្ទប់ជួលរបស់ប្រពន្ធដើម្បីសម្រាក តែចៃដន្យប្រពន្ធគេមិននៅហើយរូបគេក៏ជួបជាមួយនារីរងគ្រោះ ជនសង្ស័យរូបនេះឆ្លៀតឱកាសក៏ឡើងលើគ្រែធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះតែម្ដង ដោយមុនដំបូងរូបគេបានចាប់ដៃនារីរងគ្រោះមិនព្រមខឹងខ្លាំងដោយសាអំណាចស្រាចូលពោះខឹងធ្វើសកម្មភាពច្របាច់កនារីរងគ្រោះហើយគំរាមថានិងសម្លាប់ទើបនារីរងគ្រោះព្រមឲ្យ រួមរក្សរហូតបានសម្រេចតែម្ដងជនសង្ស័យបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាត់ការបន្ត។

លោកវរ:សេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ រងអាវុធហត្ថខេត្ត បន្ទាយមានជ័យ ទទួលការងារយុត្តិធម៌ បានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើដោយបានការអនុញ្ញាតពី»លោក ឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ចាត់ការទៅតាមផ្លូវច្បាប់។






No comments:

Post a Comment

Pages