ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំក្រុមកាងារ ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ)ចុះថតផ្តិតយករូបភាពកម្លាំងមានសមត្ថកិច្ច ក្នុងការអនុវត្តច្បាប់បម្រាមគោចរ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល តាមសេចក្តីសម្រេច លេខ៤៩សសរ ចុះថ្ងៃទី១៧ ខែមេសា ២០២១ របស់រាជរដ្ឋាភិបាល ដើម្បីរក្សាទុកជាឯកសារ សម្រាប់ប្រេីប្រាស់ និងរក្សាទុកក្នុងក្រសួងព័ត៌មាន (គណ:កម្មាធិការនីតិកម្ម និងគណ:កម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ)។
ទន្ទឹមនឹងការដឹកនាំចុះថតផ្តិតយករូបភាព និងត្រួតពិនិត្យការអនុវត្តច្បាប់បម្រាមគោចរនេះដែរ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ ដល់កងកម្លាំងមានសមត្ថកិច្ចកំពុងអនុវត្តការងារតាមគោលដៅ និងបានផ្តល់ជាថវិកា សម្ភារ:មួយចំនួន ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ ជូនដល់មន្រ្តីគោលដៅចំនួនពីរកន្លែង :។
១. គោលដៅស្តុប ណតប្រ៊ីត ផ្លូវ២០០៤ ទឹកបរិសុទ្ធ ១០ កេស, ទឹកក្រូច ០៥ កេស, បាកាស ០៥ កេស និងថវិកាចំនួន ១.៤០០.០០០ រៀល។ ២.គោលដៅស្ពានអ្នកលឿង (ត្សឹបាសា TSUBASA) ទឹកបរិសុទ្ធ ១០ កេស, ទឹកក្រូច ០៥ កេស, បាកាស ០៥ កេស និងថវិកាចំនួន ២.២០០.០០០ រៀល។ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារបានផ្តល់ថវិកាដល់មន្រ្តីអមដំណើរចំនួន ១៦ នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៣.៣៥០.០០០ រៀល។ សរុបថវិកាទាំងអស់៖ ៩.២៥០.០០០ រៀល។
No comments:
Post a Comment